សរុបអ្នកប៉ះពាល់ផ្ទាល់ និងប្រយោល កើនជិតដល់ ១០០០ នាក់ហើយ
រហូតមកដល់ថ្ងៃទៅ ០៨ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះក្រសួងសុខាភិបាលនៅតែបន្តរកឃើញអ្នកប៉ះពាល់ផ្ទាល់ជាមួយរដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មហុងគ្រីលោក Peter Szijjarto ហើយម្សិលមិញមានជាង ៥២ នាក់ ធ្វើឲ្យចំនួនអ្នកប៉ះពាល់ដោយផ្ទាល់ និងប្រយោល កើនដល់ ៩៤៤ នាក់ហើយ។

ក្នុងចំណោមជាង ៩០០ នាក់នោះ មានបុរសវ័យ ៣១ ឆ្នាំ ១ នាក់ដែលជាអង្គរក្សជនជាតិខ្មែរ ដែលតាមការពាររដ្ឋមន្ត្រីខាងលើនោះឆ្លង COVID-19 និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។