backup og meta

ក្រសួងរកឃើញ ៥ ករណីទៀតវិជ្ជមាន ជាប់ពាក់ព័ន្ធគ្រួសារស្ត្រីឆ្លង COVID-19

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Nov 29, 2020

    ក្រសួងរកឃើញ ៥ ករណីទៀតវិជ្ជមាន ជាប់ពាក់ព័ន្ធគ្រួសារស្ត្រីឆ្លង COVID-19

    លោក​ជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​បាន​ឲ្យ​ដឹង​កាលពី​យប់​មិញ​រំលង​អាធ្រាត្រ​ថា ក្រុម​គ្រូពេទ្យ​បាន​បង្ហាញ​លទ្ធផល​ធ្វើ​តេស្ត​ឲ្យ​ដឹង រក​ឃើញ ៥ ករណី​ទៀត​វិជ្ជមាន COVID-19 ជាប់ពាក់ព័ន្ធ​នឹង​ក្រុម​គ្រួសារ​លោក ឆែម សាវុធ អគ្គ​នាយកពន្ធនាគារ ដែល​រស់នៅ​ជាមួយ​គ្នា​នៅ​ក្នុង​បុរី​ប៉េងហួត ផ្លូវ ៦០ ម៉ែត្រ។

    រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​ រូប​នោះ​បន្ថែម​ទៀត​ថា ក្រៅពី​អគ្គ​នាយកពន្ធនាគារ​លោក ឆែម សាវុធ ដែល​ត្រូវ​ជា​ប្ដី​របស់​ស្ត្រី​មាន​ផ្ទុក​មេរោគ COVID-19 នៅ​ពេល​នេះ​ថែម​មាន ៤ ករណី​ទៀត។

    លោក​ជំទាវ​បាន​អះអាង​ថា ស្ត្រី​ខ្មែរ​រូប​នេះ​ត្រូវ​បាន​ធ្វើ​តេស្ត​ឃើញ​ថា មាន​វិជ្ជមាន​មេរោគ COVID-19 នៅ​ល្ងាច​ថ្ងៃ​ទី ២៨ ខែ​វិច្ឆិកា ឆ្នាំ២០២០ នេះ បន្ទាប់ពី​រូប​គាត់​ចេញ​រោគ​សញ្ញា​សង្ស័យ ហើយ​ភ្លាម​ៗ​នេះ​ក្រសួង​សុខាភិបាល ក៏​បាន​ស្វែងរក​អ្នក​ពាក់ព័ន្ធ​ជាមួយ​គាត់​នៅ​ក្នុង​ផ្សារ​អ៊ីអន១ ដើម្បី​យក​មក​ធ្វើ​តេស្ត និង​ធ្វើ​ចត្តាឡីស័ក​ផងដែរ។

    ក្រៅពី​ក្រុម​គ្រួសារ​ស្ត្រី​រូប​នោះ និង​ក្រុម​គ្រួសារ មាន​ស្ត្រី​ខ្មែរ​អាមេរិកកាំង ១ នាក់​ទៀត​អាយុ ៣១ ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់​នៅ​ក្រុង​ប៉ៃលិន ធ្វើ​ដំណើរ​ពី​អាមេរិក បន្ត​ជើង​ហោះហើរ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង មក​ដល់​កម្ពុជា​កាល​ពី​ថ្ងៃ ២៧ ខែ​វិច្ឆិកា ឆ្នាំ ២០២០ ហើយ​ក្រោយ​លទ្ធផល​តេស្ត​វិជ្ជមាន​ស្រ្តី​រូប​នោះ​ត្រូវ​បាន​ដាក់​ឲ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត។

    ថ្ងៃនេះ​ក៏​មាន​អ្នក​ជា​សះស្បើយ​ថែម ២ ករណី​ទៀត​ដែរ មាន​បុរស​ខ្មែរ​អាយុ ៥៩ ឆ្នាំ និង​បុរស​ជនជាតិ​ខ្មែរ​អាយុ ៣១ ឆ្នាំ​ជា​អង្គរក្ស​ការពារ​គណប្រតិភូ​ហុងគ្រី។

    សរុប​តួ​លេខ​អ្នក​ឆ្លង​ជំងឺ COVID-19 នៅ​កម្ពុជា​មាន ៣១៥ នាក់ (ស្ត្រី៦៦ នាក់ និង​បុរស ២៤៩ នាក់) ក្នុង​នោះ​ព្យាបាល​សះ​ស្បើយ​មាន​ចំនួន ៣០១ នាក់ និង​កំពុង​សម្រាល​ព្យាបាល​នៅ​​​មន្ទីរពេទ្យ​រដ្ឋ ១១ នាក់​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត​ជា​បុរស ៧ និង​ស្ត្រី ៣ នាក់ និង​នៅ​មណ្ឌល​សុខភាព​ចាក់​អង្រែ​រាជធានី​ភ្នំពេញ ៣ នាក់ ស្រី ២ ព្រមទាំង​បុរស ១ នាក់។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Try Ravi · កែ Nov 29, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម