backup og meta

អ្នកពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ វិជ្ជមាន COVID-19 ​ ១៤ ករណី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Apr 23, 2021

    អ្នកពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ វិជ្ជមាន COVID-19 ​ ១៤ ករណី

    ទូទាំង​ប្រទេស​បាន​ធ្វើ​តេស្ត​យក​សំណាក​ចំនួន ៣៣៣២ សំណាក មកពី ៧​ខេត្ត មកវិភាគ​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា និង​វិទ្យាស្ថានជាតិ​សុខភាពសាធារណៈ។ ក្នុង​នោះ​វិទ្យាស្ថាន​ទាំង​២​ បាន​វិភាគ​ទៅ​លើ​សំណាក​ចំនួន ២២៤៧ សំណាក ហើយ​បាន​រក​ឃើញ​វិជ្ជមាន​ចំនួន ១៤ករណី។ ​តួលេខ​អាច​​ឡើង​​ដល់ ១៥ ករណី ក្នុងរយៈពេលតែ ២ថ្ងៃប៉ុណ្ណោះ បើ​​វិទ្យាស្ថាន​​ប៉ាស្ទ័រ​កម្ពុជា​​អះអាង ១ករណី​​ទៀត​​នៅ​​សៀ​មរាប វិជ្ជមាន។

    កូវីដ ១៩

    នេះ​បើ​តាម​ប្រសាសន៍​របស់​ម្ដេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​បើក​ការដ្ឋាន​សាង​សង់ និង​កែ​លម្អ​​ផ្លូវ​ទាំង ៣៨ខ្សែ ក្នុង​ក្រុង​សៀមរាប ខេត្ត​សៀមរាប នា​ព្រឹក​នេះ។

    ១ ករណី​​នៅ​​ខេត្ត​សៀមរាប​​នេះ ​សម្តេច​តេជោ​​បាន​​បញ្ជាក់​​ថា ជា​​កូនស្រី​​ឯកឧត្តម ឆែម សាវុធ។ អ្វី​ដែល​គួរ​​ចាប់​អារម្មណ៍ អ្នក​ឆ្លង​ស្ថិត​ក្នុង​ចង្កោម​អ្នកធ្វើការ​នៅ​ក្នុង​ក្រសួង​មហាផ្ទៃ និង​ក្រុមគ្រួសារ​របស់​ឯកឧត្តម ឆែម សាវុធ តែ​ប៉ុណ្ណោះ។ ​សម្តេច​​​បាន​​​ហៅ​​​ព្រឹត្តិការណ៍​​​នេះ​​​ថា ព្រឹត្តិការណ៍​​សហគមន៍ ២៨ វិច្ឆិកា ដែល​​ធ្ងន់ធ្ងរ ត្រូវ​​ធ្វើ​​ក្នុង​ល្បឿន​លឿន​​បំផុត និង​​កម្រិត​​ទ្រង់ទ្រាយ​​ធំ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Apr 23, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម