backup og meta

សម្តេច ហ៊ុន សែន បញ្ជាក់មានតំណាង​រាស្រ្ត​ម្នាក់​​លាប់ COVID-19 ឡើង​វិញ ក្រោយ​ព្យាបាល​ជា​សះស្បើយ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Nov 30, 2020

    សម្តេច ហ៊ុន សែន បញ្ជាក់មានតំណាង​រាស្រ្ត​ម្នាក់​​លាប់ COVID-19 ឡើង​វិញ ក្រោយ​ព្យាបាល​ជា​សះស្បើយ

    ក្នុង​ឱកាស​សម្ដេច ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​បើក​ការ​ដ្ឋានសាងសង់ និងកែលំអរផ្លូវទាំង ៣៨ខ្សែ ក្នុង​ក្រុង​សៀមរាប សម្តេច​តេជោ​មាន​ប្រសាសន៍​ថា ករណី​ឆ្លង COVID-19 លើ​អ្នក​តំណាង​រាស្ត្រ​ម្នាក់ កាលពី​ព្រឹត្តិការណ៍ ៣ វិច្ឆិកា ឆ្នាំ ២០២០ បន្ទាប់ពី​ព្យាបាល​ជា​សះស្បើយ​ហើយ​នោះ ឥឡូវ​ស្ថានភាព​ជំងឺ​បាន​រើ​ឡើង​វិញ តម្រូវ​ឲ្យ​នាំ​យក​ទៅ​ព្យាបាល​សាជាថ្មី​ម្ដង​ទៀត។

    ក្នុង​ឱកាស​នោះ​ដែរ​សម្ដេច​សម្ដេច​អគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចេញ​បញ្ជា​ណែនាំ​ដល់​គ្រប់​បណ្ដា​ខេត្ត​ទាំងអស់​ឲ្យ​ពិនិត្យ​មើល និង​រៀបចំ​មជ្ឈមណ្ឌល​ធ្វើ​ចត្តាឡីស័ក​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​ត្រៀម​ផ្ដល់​ជូន​ប្រជាពលរដ្ឋ​គ្មាន​កន្លែង​ធ្វើ​ចត្តឡីស័ក។

    គួរ​បញ្ជាក់​ថា កាលពី​ព្រឹត្តិការណ៍ ០៣ វិច្ឆិកា ឆ្នាំ ២០២០ មាន​អ្នក​ឆ្លង COVID-19 ៤ ករណីក្នុង​នោះមានតំណាងរាស្ត្រ​អគ្គលេខាធិការរង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ អង្គរក្ស​ខ្មែរ​ការ​ពារប្រតិភូហុងគ្រី  និងឯកអគ្គរដ្ឋទូតហុងគ្រី ប្រចាំ​កម្ពុជា។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Try Ravi · កែ Nov 30, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម