backup og meta

ក្រសួងបង្ហាញ ៣ ចំណុចទាក់ទងប្រភពជំងឺ COVID-19 ធ្វើឲ្យផ្ទុះព្រឹត្តិការណ៍សហគមន៍

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Dec 03, 2020

    ក្រសួងបង្ហាញ ៣ ចំណុចទាក់ទងប្រភពជំងឺ COVID-19 ធ្វើឲ្យផ្ទុះព្រឹត្តិការណ៍សហគមន៍

    មុន​នេះ​បន្តិច​ក្រសួង​សុខាភិបាល​បាន​ចេញ​សេចក្ដី​ប្រកាស​ស្ដី​ពី​ការ​ស្រាវជ្រាវ​រក​ប្រភព​នៃ​ការ​ចម្លង​វីរុស COVID-19 ដែល​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍ ២៨ វិច្ឆិកា។

    ក្រុម​ការងារ​អន្តរ​ក្រសួង​ទទួល​បន្ទុក​រុករក​ស្រាវជ្រាវ​រួម​គ្នា​ជាមួយ​នឹង​ក្រសួង​សុខាភិបាល និង​តាម​ការ​ពិភាក្សា​ក្រុម​ការងារ​ក្រសួង​សុខាភិបាល និង​វិទ្យាស្ថាន​ជាតិ​ប៉ាស្ទ័រ​កម្ពុជា ព្រម​ទាំង​ផ្អែក​លើ​ការ​សិក្សា​មន្ទីរ​ពិសោធន៍​តាម​បែប​វិទ្យាសាស្ត្រ លើ​ប្រភព​វីរុស COVID-19 ដែល​ចម្លង​មក​កម្ពុជា​សម្រាប់​ព្រឹត្តិការណ៍​សហគមន៍ ២៨ វិច្ឆិកា ដោយ​ក្រុម​ការងារ​អាច​ទាញ​ការ​សន្និដ្ឋាន​ជា​បឋម​ដូច​តទៅ៖

    – ប្រភព​មេរោគ​ដែល​ពាក់ព័ន្ធ​ទៅ​នឹង​ព្រឹត្តិការណ៍​សហគមន៍ ២៨ វិច្ឆិកា អាច​ជា​ក្រុម​វីរុស clad 19B អាច​មកពី​តំបន់​អាស៊ី អាហ្វ្រិក និង​អូស្ត្រាលី បានចូល​មក​កម្ពុជា​អំឡុង​ខែ​តុលា ឆ្នាំ ២០២០ មក​ទល់​នឹង​ថ្ងៃ​ផ្ទុះ។

    – តាម​ការ​ពិចារណា​ដោយ​ហ្មត់ចត់​លើ​លទ្ធផល​នៃ​ការ​សិក្សា​វត្ថុ​សំណាក​អ្នក​ជំងឺ​បំបែក​បន្ត​ៗ​គ្នា​រក​ភាព​ដូច​គ្នា​នៃ​វីរុស COVID-19 ទៅ​នឹង​សំណាក​រូបរាង​វីរុស COVID-19 ពី​តំបន់​ផ្សេង​ៗ​គ្នា បាន​បង្ហាញ​ថា គឺ​មិន​មាន​ការ​ទាក់​ទង​ព្រឹត្តិការណ៍ ០៣ វិច្ឆិកា នោះ​ទេ។

    – ជំហាន​បន្ទាប់ ក្រុម​ការងារ​កំពុង​ស្រាវជ្រាវ​បន្ថែម​អំពី​ប្រភព​ចម្លង​វីរុស COVID-19 នៃ​ព្រឹត្តិការណ៍​សហគមន៍ ២៨ វិច្ឆិកា។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Try Ravi · កែ Dec 03, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម