backup og meta

ប្រេស៊ីលថា​វ៉ាក់សាំងបង្ការកូវីដ១៩ ចិនSinovac មានប្រសិទ្ធភាពជាង៥០%

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Jan 13, 2021

    ប្រេស៊ីលថា​វ៉ាក់សាំងបង្ការកូវីដ១៩ ចិនSinovac មានប្រសិទ្ធភាពជាង៥០%

    វ៉ាក់សាំង​បង្ការ​វីរុស​កូវីដ១៩ ផលិត​ដោយ​ក្រុម​ហ៊ុន​ចិន​ Sinovac Biotechត្រូវ​បាន​ក្រុម​អ្នក​ស្រាវ​ជ្រាវ​រកប្រេស៊ីល​រក​​ឃើញ​ថា​មាន​ប្រសិទ្ធភាព​ជាង​៥០​ភាគរយ ខណៈ​កាលពី​សប្ដាហ៍​មុន​អាជ្ញាធរ​ប្រកាស​ថា​មាន​ប្រសិទ្ធភាព​ដល់​ជាង​៧០​ភាគរយ។

    វ៉ាក់សាំង​Sinovac បាន​ធ្វើ​តេស្ត​នៅ​ក្នុង​ប្រទេស​ប្រេស៊ីល ហើយ​ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាន​អះអាង​នៅ​ថ្ងៃទី​១២ ខែ​មករា កន្លង​ទៅ​នេះ​ថា​វ៉ាក់​សាំង​នេះ​មាន​ប្រ​សិទ្ធ​ភាព​មាន​ត្រឹម​៥០,៤​ភាគ​រយ ខណៈ​សប្ដាហ៍​មុន អ្នក​ទាំង​នេះ​ថា​មាន​រហូត​ដល់​៧៨​ភាគ​រយ​។

    ប្រ​ទេស​មួយ​ចំនួន​ដូចជា​ឥណ្ឌូណេស៊ី តួគី និង​សិង្ហបុរី ជា​ដើម សុទ្ធ​តែ​បាន​បញ្ជាទិញ​វ៉ាក់​សាំង​ពី​ក្រុម​ហ៊ុន Sinovac Biotech នេះ​ដែរ។

    កាល​ពី​សប្ដាហ៍​មុន​ ក្រុម​អ្នក​ស្រាវ​ជា្រវ​ប្រទេស​ប្រេស៊ីល​បាន​ធ្វើ​សេចក្ដី​សន្និដ្ឋាន​ថា​ការ​សាក​ល្បង​ក្នុង​ប្រទេស​ប្រស៊ីល វ៉ាក់សាំង​បង្ការ​កូវីដ​១៩ Sinovac មាន​ប្រសិទ្ធភាព​ប្រឆាំង​រោគសញ្ញាកូវីដ១៩ ពី​កម្រិត​ស្រាល​ទៅ​ធ្ងន់​ធ្ងរ​បាន​៧៨​ភាគ​រយ។

    វ៉ាក់សាំងកូវីដ១៩

    ប៉ុន្តែ​នៅ​ថ្ងៃ​អង្គារ​កន្លង​ទៅ​នេះ ក្រុម​​អ្នក​ស្រាវ​ជ្រាវ​ដដែល​បាន​បញ្ជាក់​ថា​តួលេខ​ខាង​លើ​មិន​បាន​បូក​បញ្ជូល​​ក្រុម​​អ្នក​ដែល​មាន​ការ​ឆ្លង​កម្រិត​ស្រាល​មែន​ទែន​ នោះ​ទេ ក្នុង​ចំណោម​អ្នក​ដែល​បាន​ទទួល​វ៉ាក់សាំង។ ដោយ​បូក​បញ្ជូល​ក្រុម​ទាំង​នេះ​ទៀត ប្រសិទ្ធភាព​វ៉ាក់សាំង​បាន​ត្រឹម​៥០,៤​ភាគ​រយ​។

    កន្លង​មក ការ​ធ្វើ​តេស្ត​វ៉ាក់សាំង​Sinovac បាន​បង្ហាញ​លទ្ធផល​ផ្សេងៗ​គ្នា​ទៅ​តាម​ប្រទេស​ផ្សេង​គ្នា។ កាលពី​ខែមុន ប្រទេស​តួគី បាន​បញ្ជាក់​ថា​វ៉ាក់សាំងSinovac មាន​ប្រ​សិទ្ធ​ភាព​រហូត​ដល់​៩១,២៥​ភាគ​រយ ខណៈ​ឥណ្ឌូណេស៊ី ដែល​បាន​ចាប់ផ្ដើម​ប្រើ​វ៉ាក់​សាំង​នេះ ថា​មាន​ប្រសិទ្ធ​ភាព​៦៥,៣​ភាគ​រយ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ទូច សុខា · កែ Jan 13, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម