brand logo
មាតិកា
រង្វាស់​សុខភាព

ផ្សព្វផ្សាយពាណិជ្ជកម្ម

ចែករំលែក

សិល្បករនៅហង្សមាស មានតែគ្រួសារ កែវ ចាន់និមល វិជ្ជមានកូវីដ១៩

មានពាក្យចចាមអារ៉ាម និងការផ្សព្វផ្សាយតៗគ្នាថា ក្រៅពីពិធីការនី កែវ ចាន់និមល ក៏មានសិល្បករផ្សេងទៀតឆ្លងកូវីដ ១៩ ដែរ។

សិល្បករនៅហង្សមាស មានតែគ្រួសារ កែវ ចាន់និមល វិជ្ជមានកូវីដ១៩

បើតាមការលើកឡើងរបស់លោក មាស រិទ្ធី ក្នុងកម្មវិធីផ្សាយផ្ទាល់ព័ត៌មានហង្សមាសពេលព្រឹក មកដល់ម៉ោងនោះ មានតែក្រុមគ្រួសារពិធីការិនី កែវ ចាន់និមលប៉ុណ្ណោះ ដែលមានវិជ្ជមានកូវីដ ១៩ ក្នុងនោះមានអ្នកនាង ស្វាមី និងកូនស្រី។

ចំណែកអ្នកដែលពាក់ព័ន្ធជាមួយពិធីការិនីរូបនេះ ត្រូវបានដាក់ឲ្យនៅដាច់ដោយឡែក ចំណែកតន្ត្រីប្រចាំសប្តាហ៍នានា​ រួមទាំងការប្រដាល់របស់ស្ថានីយទូរទស្សន៍ហង្សមាស ត្រូវផ្អាករយៈពេល ១៤ថ្ងៃ។

ចំពោះមូលហេតុដែលធ្វើឲ្យអ្នកនាង កែវ ចាន់និមលឆ្លងកូវីដ១៩ នោះ ដោយសារតែឆ្លងពីលោក អ៊ិន ទីតូ ដែលបានដឹកនាំសិល្បៈករសិល្បៈការិនីថតស្ពតពាណិជ្ជកម្មទាក់ទងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ក្រោយមកអ្នកនាងក៏មានអាការៈមិនស្រួល ទើបធ្វើតេស្តទៅមានវិជ្ជមានកូវីដ១៩តែម្តង។

កូវីដ ១៩

ចំពោះតារាចម្រៀង ណុប បាយ៉ារិទ្ធវិញ លោក មាស រិទ្ធី ថា តារាចម្រៀងរូបនេះបានយកសំណាកទៅពិនិត្យ តែមិនទាន់ចេញលទ្ធផលពីវិទ្យាស្ថានប៉ាស្ទ័រទេ ដោយសារតែតារាចម្រៀងនោះមានអាការៈផ្តាសាយ។

ឯតារាចម្រៀង សុគន្ធនីសា វិញ បានផុសលើបណ្តាញសង្គមថា កន្លងមកនេះខ្លួនមិនបានជួបជាមួយពិធីការិនី កែវ ចាន់និមលទេ​ ហេីយក៏មិនបានដេីរទៅកន្លែងមុខសញ្ញាដែលមានកេីតកូវីដ១៩ ដែរ​ ប៉ុន្ដែ​ខ្លួននឹងបន្តសង្កេតខ្លួនឯងទៀត​ ចាំមេីលលទ្ធផល​ អ្នកដែលយេីងជួបជាប្រយ៉ោល​ តៗ​គ្នា​ បេីយ៉ាងណាៗខ្លួននឹងទាក់ទងដេីម្បីតេសឲ្យប្រាកដ​។

medical
វេជ្ជ. ចាន់ ស៊ីណេត
ត្រួតពិនិត្យដោយ
ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
អត្ថបទ​ដោយ ដេត ធន្នី · កែ 27/04/2021