backup og meta

គួរទិញថ្នាំពន្យារកំណើតឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Dec 10, 2021

    គួរទិញថ្នាំពន្យារកំណើតឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល

    កាល​ពី​ពេល​ថ្មីៗ​នេះ​ ក្រសួងសុខាភិបាល​​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ចេញ​សេច​ក្តី​ប្រកាស​មួយ ស្តី​ពី​ការ​ចរាចរ​នាំចូល​ថ្នាំពន្យារ​កំណើត​ដោយ​ខុស​ច្បាប់​នៅ​ក្នុង​ប្រទេស​។

    ផលិត​ផល​ក្លែង​ក្លាយ​ទាំង​នោះ​មិន​មាន​ស្លាក​លេខ​ដែល​បង្ហាញ​ពី​លេខ​ចុះ​បញ្ជី​ជា​មួយ​ក្រសួង​សុខាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នោះ​ទេ​។

    ផលិតផល​ក្លែងក្លាយ​នោះ​គឺ​ស្រដៀង​ទៅ​នឹង​ផលិតផល​ពិត​ប្រាកដ​ដែល​ត្រូវ​បាន​ចែក​ចាយ​ដោយ​ក្រុមហ៊ុន​ស្រប​ច្បាប់​មួយ​នៅ​​កម្ពុជា​ ប៉ុន្តែ​នៅ​តែ​មាន​ភាព​ខុស​គ្នា​ខ្លះៗ​ដែល​អ្នក​ទិញ​​អាច​រក​មើល​បាន​។

    ដើម្បី​ជៀស​វាង​ការ​ទិញ​ ឬ​ប្រើប្រាស់​ផលិតផល​ពន្យារកំណើត​ក្លែងក្លាយ​បងប្អូន​ទាំងអស់​គ្នា​គួរ​អនុវត្ត​តាម​ជំហាន​មួយ​ចំនួន​ដូច​ខាង​ក្រោម​។

    ទីមួយ ​ផលិត​ផល​ដែល​បាន​ចុះ​បញ្ជី​ស្រប​ច្បាប់​ និង​មាន​ស្លាក​សញ្ញា​សម្គាល់​ចែក​ចាយ ​និង​លេខ​ចុះ​លេខ​បញ្ជិកា​នៅ​លើ​ប្រអប់​។

    វិធី​មួយ​ទៀត​ដើម្បី​កំណត់​សម្គាល់​គឺ​ផលិតផល​ពិត​ប្រាកដ​មាន​ភ្ជាប់​បរិយាយប័ណ្ណ​ឱសថ​ដែល​សរសេរ​ជា​ភាសា​ខ្មែរ​ និង​អង់គ្លេស​ ខណៈ​ដែល​ផលិតផល​ក្លែងក្លាយ​ច្រើន​តែ​មាន​បរិយាយប័ណ្ណ​ឱសថ​ដែល​សរសេរ​ជា​ភាសា​ផ្សេង​ៗ​ទៀត​។

    មនុស្ស​គ្រប់​រូប​គួរ​តែ​ប្រកាន់​ខ្ជាប់​នូវ​ក្រមសីលធម៌​ និង​ជួយ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រីក​រាលដាល​នៃ​ផលិត​ផល​ក្លែងក្លាយ​ ដើម្បី​ធានា​សុវត្ថិ​ភាព​របស់​អ្នក​ប្រើ​ប្រាស់​។ មិន​ត្រឹម​តែ​វេជ្ជបណ្ឌិត ​និង​ឱសថការី​អាច​ចូល​រួម​ក្នុង​ការទប់​ស្កាត់​បញ្ហា​នេះ​ប៉ុណ្ណោះ​ទេ ​ប៉ុន្តែ​អ្នក​ប្រើប្រាស់​ក៏អាច​រាយការណ៍​ករណី​សង្ស័យ​នៃ​ផលិតផល​ខុសច្បាប់​ និង​ក្លែងក្លាយ​ផង​ដែរ​។

    ឱសថ​ស្ថាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​លុប​បំបាត់​ឱសថ​ខុស​ច្បាប់ ​និង​ក្លែង​ក្លាយ​ពី​ការ​ធ្វើ​ចរាចរ​នៅ​លើ​ទីផ្សារ ​ទៅ​ដល់​អ្នក​ប្រើ​ប្រាស់​។ ក្រសួង​សុខាភិបាល​កំពុង​អនុវត្ត​ច្បាប់ ​និង​បទ​បញ្ជា​យ៉ាង​តឹងរ៉ឹង​ប្រឆាំង​នឹង​ឱសថ​នាំ​ចូល​ខុសច្បាប់​ និង​ក្លែង​ក្លាយ​ ដើម្បី​សុវត្ថិ​ភាព​សុខ​ភាព​សាធារណៈ​។

    គ្រប់​ៗ​គ្នា​ត្រូវ​បាន​លើក​ទឹក​ចិត្ត​ឱ្យ​រាយការណ៍​ករណី​ដែល​សង្ស័យ​អំពី​ឱសថ​ខុស​ច្បាប់ ​និង​ឱសថ​ក្លែង​ក្លាយ​មក​កាន់​នាយកដ្ឋាន​ចំណីអាហារ និងឱសថ តាមរយៈ​លេខ​ទូរស័ព្ទ​ទាន់​ហេតុការណ៍​ទាំង​នេះ៖​ 012 355 161, 011 574 787, 012 983 334, 012 892 022, 017 606 670, 017 866 760, 012 562 446។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ទូច សុខា · កែ Dec 10, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម