រដ្ឋបាលចំណីអាហារ និងឱសថរបស់សហរដ្ឋអាមេរិក (FDA) កាលពីថ្ងៃចន្ទកន្លងទៅបានអនុម័តឲ្យប្រើប្រាស់ថ្នាំចាក់បង្ការការឆ្លងវីរុសHIV ជំនួសឲ្យការប្រើប្រាស់ថ្នាំលេបប្រចាំថ្ងៃ។
រដ្ឋបាលចំណីអាហារ និងឱសថរបស់សហរដ្ឋអាមេរិក (FDA) កាលពីថ្ងៃចន្ទកន្លងទៅបានអនុម័តឲ្យប្រើប្រាស់ថ្នាំចាក់បង្ការការឆ្លងវីរុសHIV ជំនួសឲ្យការប្រើប្រាស់ថ្នាំលេបប្រចាំថ្ងៃ។

ថ្នាំប្រភេទចាក់នេះ អាចត្រូវគ្រូពេទ្យអនុញ្ញាតឲ្យចាក់បានសម្រាប់តែអ្នកតេស្ដអវិជ្ជមានវីរុសHIV ប៉ុណ្ណោះ។ FDA អាមេរិកសង្ឃឹមថាការចេញឲ្យប្រើប្រាស់ថ្នាំចាក់នេះនឹងកាត់បន្ថយការឆ្លងវីរុស HIV នៅសហរដ្ឋអាមេរិក។
ថ្នាំចាក់នេះ បើតាមFDA ត្រូវចាក់ដំបូងចំនួនពីរដូស ដោយរំលងពេលមួយខែពីគ្នា និងក្រោយៗមកទៀតត្រូវចាក់រាល់ពីរខែម្ដង។ ដោយកាលកន្លងមកអ្នកប្រឈមហានិភ័យខ្ពស់ក្នុងការឆ្លងវីរុសHIV បានប្រើប្រាស់ថ្នាំលេបប្រចាំថ្ងៃ ដែលការប្រើប្រាស់ថ្នាំលេបនេះ មន្ត្រីសុខាភិបាលថាជាការពិបាកមួយ។

ថ្នាំចាក់នេះអាចនឹងត្រូវចេញឲ្យប្រើប្រាស់នៅដើមឆ្នាំ២០២២ និងតម្លៃវិញប្រហែល ៣ ៧០០ដុល្លារក្នុងមួយដូស។ ចំពោះប្រសិទ្ធភាពវិញអាចមានចន្លោះពី ៦៩ភាគរយ ទៅដល់ជាង ៩០ភាគរយ អាស្រ័យលើប្រភេទនៃបុគ្គលដែលងាយប្រឈមនឹងវីរុស HIV ដូចជាបុរសរួមភេទជាមួយបុរស ជាដើម។
ថ្នាំចាក់នេះអាចមានផលរំខានមួយចំនួនដូចជាឈឺក្បាល ឈឺសាច់ដុំតិចតួច អស់កម្លាំង ឈឺខ្នង និងឡើងរមាស់ជាដើម។
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
FDA approves first injectable HIV prevention drug, https://www.nbcnews.com/nbc-out/out-health-and-wellness/fda-approves-first-injectable-hiv-prevention-drug-rcna9426
FDA Approves First Injection Regimen for HIV Prevention, https://www.webmd.com/hiv-aids/news/20211221/fda-approves-first-injection-regimen-for-hiv-prevention
FDA approves first injectable drug to prevent HIV, https://www.usatoday.com/story/news/health/2021/12/21/hiv-prep-injectable-apretude-fda/8979547002/
កំណែប្រែបច្ចុប្បន្ន
23/12/2021
អត្ថបទដោយ ទូច សុខា
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ ទូច សុខា
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ