ទិន្នន័យពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានប៉ាន់ប្រមាណថា ក្នុង១ឆ្នាំៗ មានកុមារ និងមនុស្សធំស្លាប់ដោយជំងឺឆ្កែឆ្កួតជាង ៨០០ នាក់។ ជំងឺនេះឆ្លងពីសត្វដែលមានផ្ទុកមេរោគជំងឺឆ្កែឆ្កួតខាំ ឬខ្វាចមនុស្ស ដូចជាឆ្កែ ឆ្មា ស្វា ជ្រូក ជាដើម។ យើងឆ្លងជំងឺឆ្កែឆ្កួតរបៀបណា? មានរោគសញ្ញាដូចម្តេចខ្លះ?