អង្គការសុខភាពពិភពលោក WHO ថ្មីៗនេះ បានអះអាងថា ករណីរាតត្បាតជំងឺកញ្ជ្រឹលក្នុងប្រទេស ម៉ាដាហ្គាស្ការ គិតមកទល់ពេលនេះ បង្កឲ្យមានចំនួនអ្នកស្លាប់កើនឡើងដល់ទៅជាង ៩០០ នាក់។
អង្គការសុខភាពពិភពលោក WHO ថ្មីៗនេះ បានអះអាងថា ករណីរាតត្បាតជំងឺកញ្ជ្រឹលក្នុងប្រទេស ម៉ាដាហ្គាស្ការ គិតមកទល់ពេលនេះ បង្កឲ្យមានចំនួនអ្នកស្លាប់កើនឡើងដល់ទៅជាង ៩០០ នាក់។

របាយការណ៍ WHO ចេញផ្សាយកាលពីចុងសប្តាហ៍កន្លងទៅ អ្នកជំងឺកញ្ជ្រឹល ៥៥៣នាក់ និងអ្នកសង្ស័យកើតកញ្ជ្រឹល ៣៧៣នាក់ បានស្លាប់ ខណៈគិតចាប់តាំងពីមានការផ្ទុះរាតត្បាត អំឡុងចុងឆ្នាំ ២០១៨ មក អ្នកឆ្លងជំងឺកញ្ជ្រឹលមានសរុបដល់ទៅជាង ៦៨០០០ ករណី។
ករណីផ្ទុះរាតត្បាតជំងឺកញ្ជ្រឹល លើប្រជាជាតិដែនកោះ ក្នុងទ្វីបអាហ្វ្រិកមួយនេះ ត្រូវមជ្ឈដ្ឋានសាធារណៈ ស្តីបន្ទោសយ៉ាងចាស់ដៃ ទៅលើកម្សោយរបស់រដ្ឋាភិបាល ពាក់ព័ន្ធការផ្តល់វ៉ាក់សាំងជំងឺកញ្ជ្រឹលសម្រាប់ទារក អំឡុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
អ្នកនាំពាក្យអង្គការ WHO លោក តារិក ចាសារ៉េវិក លើកឡើងថា របាយការណ៍របស់ WHO និងអង្គការ យូនីសែហ្វ អត្រាផ្តល់វ៉ាក់សាំងការពារជំងឺកញ្ជ្រឹកលើទារក និងកុមារទូទាំងប្រទេសនេះ គឺទាបជាង ៦០ ភាគរយ។
ក្រោយផ្ទុះការរាតត្បាត និងរងការរិះគន់ខ្លាំង រដ្ឋាភិបាល ម៉ាដាហ្គាស្ការ បានចាប់ផ្តើមយុទ្ធនាការទូទាំងប្រទេស ដើម្បីគ្រប់គ្រងស្ថានការណ៍ងាកមកពីភាពប្រក្រតីវិញ ក្នុងនោះរាប់បញ្ចូលទាំងយុទ្ធនាការផ្តល់វ៉ាក់សាំង ក៏ដូចជាថែទាំអ្នកជំងឺកញ្ជ្រឹលជាដើម។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
កំណែប្រែបច្ចុប្បន្ន
27/11/2019
អត្ថបទដោយ សន សុភា
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ គីង ច័ន្ទវាសនា
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ