backup og meta

“Hello គ្រូពេទ្យ” ចាប់​ដៃ​សហការ​ជាមួយ​គេហទំព័រធំ២ របស់ CBS

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ May 11, 2020

    “Hello គ្រូពេទ្យ” ចាប់​ដៃ​សហការ​ជាមួយ​គេហទំព័រធំ២ របស់ CBS

    គេហទំព័រ​សុខភាព “Hello គ្រូពេទ្យ’ ដែល​ទើប​លេច​ខ្លួន​ចូល​ក្នុង​ទីផ្សារ​កម្ពុជាដើម​ឆ្នាំ ២០១៩​នេះ បាន​ក្លាយ​ជា​ដៃគូព័ត៌មាន ជាមួយ​​វិប​សាយ​​​ ២ របស់​ក្រុមហ៊ុន Cambodia Broadcasting Service (CBS) ដែលគ្រប់គ្រងស្ថានីយ​ទូរទស្សន៍​ដ៏​ធំ​ឈាន​មុខ​គេ​នៅ​កម្ពុជា។

    ក្រៅ​ពី​លើក​កម្ពស់​ផ្នែក​កម្មសិទ្ធិបញ្ញា និង​ចង់​ឲ្យ​ប្រជាជន បងប្អូន​អ្នក​អាន​មាន​សុខភាព​កាន់​តែ​ល្អ​ប្រសើរ​ជាង​មុន “Hello គ្រូពេទ្យ’ បូក​រួម​ទាំង​វិបសាយ​ដៃគូ​ទាំង​ពីរ​របស់​ CBS មាន​ mytvplus ​និង ​clicknews នឹង​​ទទួល​បាន​សិទ្ធិ​ពេញលេញ​លើ​ការ​ប្រើប្រាស់​ព័ត៌មាន​សុខភាព ទាំង​អត្ថបទ ​រូបភាព ​សំឡេង និង​វីដេអូ។

    និពន្ធ​នាយក និង​ប្រធាន​យុទ្ធសាស្ត្រ​ឌីជីថល “Hello គ្រូពេទ្យ’ លោក ជីព ចិត្ត​ បញ្ជាក់​ថា “ខ្ញុំ​សប្បាយ​ចិត្ត​ ដែល​បងៗ គាត់​យល់ និង​ឲ្យ​តម្លៃ​ខ្ពស់​លើ​ការងារ​ដែល​យើង​កំពុង​ធ្វើ និង​កំពុង​ផ្ដោត​ខាង​សុខភាព។ ការងារ​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​មាន​យុទ្ធនាការ​រួម​គ្នា​មួយ​គឺ ផ្ដល់​អត្ថប្រយោជន៍​ខ្ពស់​បំផុត​ដល់​អ្នក​អាន និង​ទស្សនិកជន ប្រកប​ដោយ​វិជ្ជាជីវៈ។ ពួក​គាត់​ធំ គាត់​មាន​ហ្វេន​ច្រើន​មិន​ថា​ផ្នែក​ណា​ទេ ទាំង​កម្សាន្ត និង​កីឡា ហើយ​ខ្ញុំ​សង្ឃឹម​ថា ហ្វេន​គាត់ រាប់​លាន​នាក់​លើ​ហ្វេសបុក អាច​ទទួល​បាន​រឿង​ល្អៗ​ច្រើន​ទៀត​ផ្នែក​សុខភាព ក្រោយ​កិច្ចសហការ​នេះ។’

    លោក ជីព ចិត្ត​ និពន្ធ​នាយក និង​ប្រធាន​យុទ្ធសាស្ត្រ​ឌីជីថល “Hello គ្រូពេទ្យ’

    ថ្វីត្បិត​ទើប​​​ដំណើរការ​​ ប៉ុន្តែ​ទំព័រ Facebook ​ផ្លូវការ​ Hellokrupet មាន​ជាង ២០ម៉ឺន​នាក់ តាមដាន​ការ​ចេញ​ផ្សាយ​ជា​ប្រចាំ និងការ​ឆ្លើយ​ឆ្លង​សំណួរ ​ប្រឹក្សា​យោបល់ ផ្នែក​សុខភាព​​​ ​រាប់​ពាន់​សំណួរ​ក្នុង​មួយ​ខែៗ ហើយ​តួលេខ​នេះ បន្ត​កើន​ឡើង​ជា​ប្រចាំ។

    ទាក់ទង​នឹង​ការ​ចុះ​កិច្ច​សហ​ប្រតិបត្តិការ​នេះ​​ដែរ លោក នៅ សុភ័ស្ស ប្រធាន​គ្រប់គ្រង ព័ត៌មាន​គេហទំព័រ Click News និង MyTV Plus របស់ CBS បាន​ឲ្យ​ដឹង​ថា ការ​ចាប់​ដៃគូ​សហ​ប្រតិបត្តិការ​នេះ គឺ​ដោយសារ​តែ​ជឿជាក់​លើ​គុណភាព​ព័ត៌មាន ដែល​ផលិត​ឡើង​តាម​វិជ្ជាជីវៈ​សារព័ត៌មាន និង​ត្រឹមត្រូវ​តាម​ក្បួនខ្នាត​ពេទ្យ ។ លោក ថា ការ​ចាប់​ដៃគូ​នេះ នឹង​ជំរុញ​ឲ្យ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​តាមរយៈ​អនឡាញ ពិសេស​ធ្វើ​ឲ្យ​អ្នកអាន អ្នកស្ដាប់​ទទួល​បាន​ព័ត៌មាន​សុខភាព​កាន់តែ​ច្រើន​ជាង​មុន។

    នៅ សុភ័ស្ស ប្រធាន​គ្រប់គ្រង ព័ត៌មាន​គេហទំព័រ Click News និង MyTV Plus

    វិបសាយ “Hello គ្រូពេទ្យ’ មិនមែន​ជា​មន្ទីរពេទ្យ មិនមែន​ជា​គ្លីនិក មិនមែន​ជា​ស្ថាប័ន​លក់​ដូរ​សម្ភារៈ​បរិក្ខារ​ពេទ្យ​ទេ ប៉ុន្តែ​ជា​បណ្ដាញ​របស់ Hello Health Group ជា​ព័ត៌មាន​អនឡាញ ផ្ដោត​លើ​សុខភាព និង​វេជ្ជសាស្ត្រ​ឈាន​មុខ​មួយ ដែល​​កំពុង​ដំណើរការ​តាម​ប្រទេស​កំពុង​អភិវឌ្ឍន៍​មួយ​ចំនួន​ដូចជា កម្ពុជា ថៃ វៀតណាម ម៉ាឡេស៊ី ​ឥណ្ឌូណេស៊ី មីយ៉ាន់ម៉ា និង​កោះ​តៃវ៉ាន់៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ May 11, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម