backup og meta

ផ្សិត​ពី​​ភ្នំ​ហិម៉ាល័យ មាន​តម្លៃ​​​​​​ថ្លៃ​ជាងមាស​ ល្បី​ខ្លាំង​ខាង​​ប៉ូវ​ផ្លូវភេទ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Apr 02, 2019

    ផ្សិត​ពី​​ភ្នំ​ហិម៉ាល័យ មាន​តម្លៃ​​​​​​ថ្លៃ​ជាងមាស​ ល្បី​ខ្លាំង​ខាង​​ប៉ូវ​ផ្លូវភេទ

    ផ្សិតនេះ​ជា​ថ្នាំបុរាណ​ចិន​ដ៏កម្រ ដែល​ត្រូវគេ​ស្គាល់​ថា “ថ្នាំ​វីយ៉ាក្រា​នៃ​ភ្នំ​ហិម៉ាល័យ “ដែលមាន​តម្លៃ​ថ្លៃជាង​មាស​ទៅទៀត ហើយ​ក៏កំពុង​ក្លាយជា​មុខសញ្ញា​ពាក់ព័ន្ធ ដែលអង្គភាព​ប្រឆាំង​អំពើពុករលួយ​​ចិន ត្រូវបង្រ្កាបផងដែរ។

    តាមប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ចិន ផ្សិត​កម្រ​នេះ មាន​តម្លៃ ៨៣ ៨០០​ដុល្លារ/​គីឡូក្រាម។ នោះមានន័យថា ​ផ្សិតនេះ មាន​តម្លៃ ៨០​ដុល្លារ/១​ក្រាម ថ្លៃជាង​តម្លៃ​មាស​បច្ចុប្បន្ន​ទៅទៀត ដែល​ថ្លៃ​ប្រមាណ ៥៩,៤០​ដុល្លារ/១​ក្រាម ប៉ុណ្ណោះ។

    ផ្សិតនេះ អាច​រកបាន​តែនៅ​តំបន់ភ្នំ​ហិម៉ាល័យ​ប៉ុណ្ណោះ និង​ក្លាយជា​ទម្រង់​កម្រ​មួយ នៃ​រូបិយវត្ថុ ដែល​ត្រូវបាន​ប្រើប្រាស់​ទៅ​សូកប៉ាន់​មន្រ្តី​ពុករលួយ។ ផ្សិត​នេះ ត្រូវបាន​ប្រើប្រាស់​ជា​ថ្នាំ​បូរាណ ដោយ​ជនជាតិ​ចិន និង​ទីបេ អស់រយៈពេល​រាប់​សតវត្ស​មក​ហើយ។ ផ្សិតនេះ អាច​រកបាន​នៅ​ក្នុង​ប្រទេស​នេប៉ាល់ ប៊ូតាន ឥណ្ឌា និង​តំបន់​ទីបេ ប៉ុន្ដែ​នៅរយៈកំពស់​​ចន្លោះ​ពី ៣ ០០០​ម៉ែត្រ-៥ ០០០​ម៉ែត្រ លើ​កម្ពស់​ទឹកសមុទ្រ។

    ផ្សិត​កម្រ​នេះ ត្រូវគេចាត់ទុកថាជា មាស​ជីវសាស្រ្ត ដែល​ផ្ដល់​សារៈប្រយោជន៍​ជាច្រើន​ដល់​សុខភាព រួមមាន​ការ​បង្កើន​សមត្ថភាព​ផ្លូវភេទ ការ​ស្ដារឡើងវិញ​មុខងារ​បន្ដពូជ និង​តម្រងនោម ​អាច​ព្យាបាល​ជំងឺ​ធាត់ជ្រុល និង​មហារីកផងដែរ។

    ផ្សិតនេះ ពិតជា​កម្រណាស់ ដោយសារ​វាអាច​លូតលាស់​នៅ​សីតុណ្ហភាព​ក្រោម ២១​អង្សារសេប៉ុណ្ណោះ ហើយ​អ្នកវិទ្យាសាស្រ្ត បាន​រកឃើញ​ផលប៉ះពាល់​នានា នៃ​បម្រែបម្រួល​អាកាសធាតុ និង​ការប្រើប្រាស់​ច្រើនពេក ដែល​បាន​ធ្វើឲ្យ​ផ្សិត​នេះជិតផុត​ពូជ​នៅ​ក្នុង​ប្រទេស​ចិន។

    កាលពី​ខែមីនា ឆ្នាំ​២០១៩ អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ក្នុង​ខេត្ត Qinghai របស់​ចិន បាន​ប្រកាស​យុទ្ធនាការ បង្រ្កាប​មន្រ្ដី​ចិន ដែល​កំពុង​ពាក់ព័ន្ធជាមួយ​ផ្សិត​កម្រ​នេះ។ យោងតាម​សេចក្តីប្រកាស​របស់​គណៈកម្មការ​ត្រួតពិនិត្យ​វិន័យ​របស់​ខេត្ត Qinghai បាន​បញ្ជាក់​ថា ក្រុម​ជំនាញ បាន​កំណត់​គោលដៅ​លើ​មន្រ្តី​ចិន ដែល​បាន​កេងប្រវ័ញ្ច​ពី​តួនាទី​របស់​ពួកគេ សម្រាប់​ផលប្រយោជន៍​ផ្ទាល់ខ្លួន តាមរយៈផ្សិត​ដង្កូវ​រដូវ​រងា (Winter worm)។ ចំណែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ចិន ក៏បាន​រាយការណ៍​ករណី​ពុករលួយមួយ​ចំនួន នាពេល​កន្លងមក​ផងដែរ ដែល​មន្រ្តី​ចិន ត្រូវបាន​រកឃើញ​ថា បាន​ទទួល​សំណូក ផ្សិត​ដង្កូវ​រដូវ​រងា (Winter worm) នេះ។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Apr 02, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម