ផ្លែស្វាយ ក្រូច និងឪឡឹក អាចផ្ដល់ឲ្យយើងនូវការចាប់ផ្ដើមដ៏ស្រស់ស្រាយ និងការផ្ដល់ថាមពលសម្រាប់ថ្ងៃថ្មី ប្រសិនបើយើងរួមបញ្ចូលផ្លៃឈើទាំងនេះ ក្នុងអាហារពេលព្រឹក។
ហេតុអ្វីចាំបាច់ត្រូវការវីតាមីន C នៅរដូវក្ដៅ?
ក្នុងចំណោមវីតាមីន និងសារធាតុរ៉ែទាំងអស់ ដែលមានក្នុងអាហារបំប៉ន វីតាមីន C ផ្ដល់ថាមពលខ្លាំងជាងគេ ដែលអាចការពារយើងពីផលប៉ះពាល់មិនល្អនៃព្រះអាទិត្យ និងកម្ដៅរបស់វា។ កាំរស្មីព្រះអាទិត្យ និងកាំរស្មីអ៊ុលត្រាវីយូឡេត បានបំផ្លាញស្បែកយើង ប្រសិនបើពុំបានការពារនោះទេ។
ប៉ុន្ដែ វីតាមីន C អាចធ្វើឲ្យស្បែកយើងកាន់តែរឹងមាំ និងអាចទប់ទល់ទៅនឹងផលប៉ះពាល់នៃកាំរស្មីអ៊ុលត្រាវីយូឡេត ក៏ដូចជាការប្រែប្រួលផ្សេងទៀតនៅក្នុងបរិស្ថាន បណ្ដាលមកពីការបំពុល និងធូលី។ វីតាមីន C គឺជាវីតាមីនប្រឆាំងអ៊ុកស៊ីតកម្ម ហើយបន្សុទ្ធសារធាតុមិនស្អាត ដែលបណ្ដាលឲ្យមានជំងឺនៅលើស្បែក។