backup og meta

ចូលឆ្នាំ​ខ្មែរ ក្រសួង​សុខាភិបាល​ឲ្យ​ប្រយ័ត្ន​ករណី​ពុល​អាហារ-ស្រា ស្រប​ពេល​កម្តៅ​ឡើង​ខ្លាំង

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Apr 04, 2019

    ចូលឆ្នាំ​ខ្មែរ ក្រសួង​សុខាភិបាល​ឲ្យ​ប្រយ័ត្ន​ករណី​ពុល​អាហារ-ស្រា ស្រប​ពេល​កម្តៅ​ឡើង​ខ្លាំង

    ក្រសួង​សុខាភិបាល​បាន​ចេញ​សេចក្តី​ជូន​ដំណឹង​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​មានការ​ប្រុង​ប្រយ័ត្ន​ចំពោះ​បញ្ហា​សុខភាព​ក្នុង​អំឡុង​បុណ្យ​ចូលឆ្នាំខ្មែរ​ប្រពៃណី​ជាតិ​ខាងមុខ​នេះ ដូចជា ករណី​ពុល​ចំណី​អាហារ​ដែល​មិន​មាន​អនាម័យ និង​ស្រា​ដែល​មិន​បាន​ផលិត​ត្រឹមត្រូវ​តាម​ក្បូន​ខ្នាត។

    ក្នុង​សេចក្តី​ជូន​ដំណឹង​នោះឯកឧត្តម​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល បាន​លើក​ឡើង​ថា ករណី​ពុល​ចំណី​អាហារ និង​ករណី​ពុល​ស្រា នៅ​តែ​បន្ត​កើត​ឡើង​នៅ​តាម​សហគមន៍​នៃ​បណ្តា​ខេត្ត​មួយ​ចំនួន។ ដូច្នេះ​ស្រប​ពេល​ដែល​អាកាសធាតុ​ក្តៅ​ខ្លាំង ហើយ​មាន​ពិធី​ជួបជុំ​បងប្អូន​ក្នុង​ពេល​ចូល​ឆ្នាំ​ខ្មែរ​ទៀត​នោះ ការញ៉ាំ​ចំណី​អាហារ ភេសជ្ជៈ​ត្រូវ​តែមាន​អនាម័យ ដើម្បី​ចៀស​ផុតពី​បញ្ហា​ឈឺពោះ ក្អួត រាករួស ឬ​ការ​ពុលចំណី ឬ​ស្រា​ដែល​មិន​បានបិត ឬ​បាន​បិត ដោយ​មិន​មាន​លក្ខណៈ​បច្ចេកទេស​ត្រឹម​ត្រូវ។

    តាម​តួលេខ​របស់​ក្រសួង​សុខាភិបាល​​អំឡុង​ឆ្នាំ ២០១៩ ត្រឹម​ខែ​មីនា មាន​ករណី​ពុល​ចំណី​អាហារ​សរុប ចំនួន ៦ លើក ដោយ​មាន​អ្នក​ពុល​សរុប​ចំនួន ២៤៦ នាក់ ក្នុងនោះ​ស្លាប់ ២ នាក់។

    ខាង​ក្រោមនេះ​ជា​សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​សុខាភិបាល​ស្តីពី កា​របង្ការ​ជំងឺ និង​បញ្ហា​សុខភាព ក្នុង​អំឡុង​បុណ្យចូល​ឆ្នាំ​ខ្មែរ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Apr 04, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម