ថ្នាំ Losartan ទាំង ៤ ប្រភេទដែលតម្រូវប្រមូលពីទីផ្សារនៅប្រទេសិង្ហបុរី និងថៃ រួមមាន Hypergen, Losagen និង Losartas ផលិតដោយក្រុមហ៊ុនផលិតឱសថ Hetero Labs របស់ឥណ្ឌា ទម្រង់ ៥០មិល្លីក្រាម និង ១០០មិល្លីក្រាម ត្រូវបានក្រសួងសុខាភិបាល ប្រទេសសិង្ហបុរី អះអាងថា ពិតជាខុសកម្រិតស្ដង់ដារ (លើសបរិមាណធាតុផ្សំ) និងអាចឈានដល់បង្កជារោគមហារីកពិតមែន ប្រសិនបើអ្នកជំងឺ(លើសឈាម) នៅតែបន្តប្រើប្រាស់រយៈវែង និងថ្នាំ Lanzaar ទម្រង់ ៥០ មិល្លីក្រាម និង ១០០ មិល្លីក្រាម ផលិតដោយក្រុមហ៊ុនផលិតឱសថ Berlin Pharma នៅប្រទេសថៃ។
ក្នុងសេចក្តីជូនដំណឹងនោះ ក្រសួងបញ្ជាក់ថា បន្ទាប់ពីទទួលបានព័ត៌មានខាងលើ ក្រសួងបានតាមដានយ៉ាងយកចិត្តទុកដាក់ ហើយពិនិត្យឃើញថា ប្រភេទថ្នាំ Losartan ទាំងនោះពុំមានចុះបញ្ចិកា និងដាក់លក់នៅព្រះរាជាណាចក្រកម្ពុជាឡើយ។