backup og meta

ពន្លៃ រុក្ខជាតិ​ឱសថ​ជួយ​ទាំង​សម្រស់ និង​សុខភាព

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Apr 12, 2019

    ពន្លៃ រុក្ខជាតិ​ឱសថ​ជួយ​ទាំង​សម្រស់ និង​សុខភាព

    ពន្លៃ​ជា​រុក្ខជាតិ​ប្រទាល​ម្យ៉ាង​មាន​ដើម​ខ្ពស់​ប្រហែល ២ម៉ែត្រ មានស្លឹក ផ្កា ​មើម អាច​ដុះ​នៅ​ក្នុង​ព្រៃ ឬ​ចាស់ៗ​តែង​ចំណាំ​ដាំ​តាម​របង​ផ្ទះ។ មើម​ពន្លៃ​មាន​រូបរាង​ស្រដៀងនឹងខ្ញី តែ​ពណ៌​លឿង​ជាងខ្ញី ឯក្លិនវិញប្រហើរ ភាគច្រើន​គេ​យក​មក​ព្យាបាល​បញ្ហា​សរសៃ ធ្វើជា​ថ្នាំ​សម្រាប់​ស្រី​ៗទើប​សម្រាល​កូន​ហើយ​ឲ្យ​ឈាម​ដើរ​ល្អ ឆាប់​រឹង​សរសៃ ស្បែក​ស្អាត​ផូរផង់។​

    មិន​ត្រឹម​តែ​មើម​នោះ​ទេ​ដែល​ជួយ​សម្រួល​បញ្ហា​គ្រេច​ថ្លោះ ថែរក្សា​សម្រស់ ស្លឹក ដើម ឫស ផ្កា និង​ផ្លែ របស់​ពន្លៃ​ក៏ប្រើ​ដើម្បី​ព្យាបាល​ជំងឺ​ជា​ច្រើន​មុខ​ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​នៅ​ក្នុង​សៀវភៅ រុក្ខជាតិ​ឱសថ​កម្ពុជា ដែល​ចង​ក្រង​ដោយ​គណៈ​កម្មការ​ស្រាវជ្រាវ​វេជ្ជសាស្ត្រ​បុរាណ។

    ពន្លៃ រុក្ខជាតិ​ឱសថ​ជួយ​ទាំង​សម្រស់ និង​សុខភាព

    អត្ថប្រយោជន៍របស់ពន្លៃ

    មើម៖ ធ្វើ​ឲ្យ​រដូវ​ស្រីៗដើរ​ទៀង ព្យាបាល​ឈាម​ច្រមុះ រលាក​ពោះវៀន រាកមួល ឈឺធ្មេញ ក្អួត​ធ្លាក់​​ឈាម គ្រេចថ្លោះ បូស រោគសើស្បែក ផ្សះដំបៅ។

    ស្លឹក៖ ព្យាបាលអាការៈ​ស្រៀវស្រាញ ចុករួយ​ដៃជើង​រាងកាយ។

    ផ្កា៖ ព្យាបាល​បញ្ហា​ជាំក្នុង រំលាយដុំឈាម រំលាយឈាមអាក្រក់ ទម្លាក់ឈាមរដូវ។

    ដើម៖ ជួយសម្រួលការបត់ជើងធំ

    ឫស៖ ព្យាបាលក្អួតឈាម ឈាមច្រមុះ។

    ពន្លៃ រុក្ខជាតិ​ឱសថ​ជួយ​ទាំង​សម្រស់ និង​សុខភាព

    កម្រិតប្រើ

    ដាំទឹកផឹកក្នុង ១ថ្ងៃ ២០-៣០ ក្រាម ។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Apr 12, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម