ជីភ្លូ ​ធ្វើ​អន្លក់​ឆ្ងាញ់​លេខ១ ឯស្លឹក ផ្កា ឫស កប​នឹង​ជំងឺ​ច្រើន​មុខ

    ជីភ្លូ ​ធ្វើ​អន្លក់​ឆ្ងាញ់​លេខ១ ឯស្លឹក ផ្កា ឫស កប​នឹង​ជំងឺ​ច្រើន​មុខ

    ជីភ្លូ​ជា​រុក្ខជាតិ​ស្មៅ​ទាបៗ​កម្ពស់​មិន​ដល់​១​ម៉ែត្រ​ មាន​ដើម​ថ្នាំងៗ និង​ស្លឹក​រាង​បេះដូង​ស្រដៀង​នឹង​ស្លឹក​ម្លូ។ ស្លឹក​​ជីភ្លូ​មាន​រសជាតិហឹរៗ គេ​យក​វា​ទៅ​ធ្វើ​ជា​អន្លក់ ពិសេស​ផ្ទាប់​ជាមួយ​បាញ់ឆែវ​ញ៉ាំទៅ​ឆ្ងាញ់​ជាប់​មាត់។

    បើ​និយាយ​ពី​គុណ​ប្រយោជន៍​ផ្នែក​ឱសថ​បុរាណ​វិញ ស្លឹក ផ្កា និង​ឫស​ជីភ្លូ អាច​យក​ទៅ​ធ្វើ​ថ្នាំ​ព្យាបាល​ជំងឺ​បាន​ច្រើន​មុខ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​នៅ​ក្នុង​សៀវភៅ រុក្ខជាតិ​ឱសថ​កម្ពុជា ដែល​ចង​ក្រង​ដោយ​គណៈ​កម្មការ​ស្រាវជ្រាវ​វេជ្ជសាស្ត្រ​បុរាណ។

    គុណប្រយោជន៍ទាំងនោះរួមមាន៖

    ស្លឹក៖ ជា​ថ្នាំ​ធ្វើ​ឲ្យ​បាយ​បាន ទម្លាក់​ស្លេស្ម បំបាត់​អាការៈឈឺធ្មេញ និងហើមពោះ។

    ផ្កា៖ ថ្នាំ​ព្យាបាលការ​រំលាយ​អាហារ។

    ឫស៖ ព្យាបាល​ស្លេស្ម ដូចស្លឹកដែរ។

    កម្រិតប្រើ៖ យកស្លឹក ផ្កា និង​ឫស ទៅ​ហាល​ឲ្យស្ងួត រួច​យក​ប្រហែល ៥-១០ ក្រាម ដាំទឹកផឹក។

    អត្ថបទពាក់ព័ន្ធ៖ ពន្លៃ រុក្ខជាតិ​ឱសថ​ជួយ​ទាំង​សម្រស់ និង​សុខភាព

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ ដេត ធន្នី កែសម្រួល​ចុងក្រោយ 23/04/2019
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត