ក្នុងចំណោមអ្នកស្ម័គ្រចិត្តខាងចំនួន ២.០០០នាក់ មានស្រីៗសរុប ៦៧៥នាក់ ដោយការវាយតម្លៃរឿងគេងរបស់មនុស្សស្រី តម្រូវឲ្យអ្នកចូលរួមបំពេញចម្លើយក្នុងក្រដាសសំណួរ។ ទោះយ៉ាងណា ក្រុមយអ្នកស្រាវជ្រាវនៅតែអះអាងថា ស្រីប្រមាណ ៣០% នៅតែមានបញ្ហាស្រមុកពេលគេង។
បើតាមក្រុមគ្រូពេទ្យស្រាវជ្រាវ ចំពោះករណីស្រមុក អាចជារោគសញ្ញាបញ្ហាផ្លូវដង្ហើមនៅពេលគេង ដែលជាហានិភ័យជំងឺមួយចំនួន ដូចជា លើសឈាម ជំងឺបេះដូង ឬជំងឺដាច់សរសៃឈាមខួរក្បាលជាដើម។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕