brand logo
មាតិកា
រង្វាស់​សុខភាព

ផ្សព្វផ្សាយពាណិជ្ជកម្ម

ចែករំលែក

​មីយ៉ាន់ម៉ាសីតុណ្ហភាពក្បែរ​៥០​អង្សារ​ ឯ​ប៉ុន្មាន​ប្រទេស​​ទៀត​ក៏​ក្ដៅ

ខែ​ប្រាំង ក្តៅខ្លាំង​ឡើង​ចង់ខ្លោចស្បែក កំពុង​បន្ដ​គ្របដណ្ដប់​លើ​ប្រទេស​អាស៊ាន ដោយ​មីយ៉ាន់ម៉ា ឡើង​កម្ដៅ​ដល់ ៤៧​អង្សារសេ ខណៈ​ខ្មែរយើង ឡាវ ថៃ វៀតណាម និង​ហ្វីលីពីន ក៏ជួប​កម្តៅ លើសពី ៤០​អង្សារសេ​ផងដែរ។ ក្តៅខ្លាំង​បែបនេះ ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សុខភាព​ប្រជាជន សត្វ រួមទាំង​បង្ក​ឲ្យ​មាន​ភ្លើងឆេះព្រៃ​ផងដែរ។

​មីយ៉ាន់ម៉ាសីតុណ្ហភាពក្បែរ​៥០​អង្សារ​ ឯ​ប៉ុន្មាន​ប្រទេស​​ទៀត​ក៏​ក្ដៅ

ទីក្រុង Myinmu នៅភាគ​អាគ្នេយ៍ មីយ៉ាន់ម៉ា កំពុង​រងកម្ដៅ​សីតុណ្ហភាព ៤៧,២​អង្សារសេ ក្តៅជាងគេ​ក្នុង​តំបន់​អាស៊ាន។ ចំណែក​ថៃ ក៏​រងកម្តៅ​សីតុណ្ហភាព ៤៤,៦​អង្សារសេ​ដែរ នៅ​ខេត្ត Mae Hong Son។ រីឯ​ខេត្ត​ព្រះវិហារ របស់​យើង ខេត្ត Seno របស់​ឡាវ ខេត្ត Nghe An របស់​វៀតណាម និង​ទីក្រុង Tuguegarao របស់​ហ្វីលីពីន កំពុង​រង​កម្តៅ ៤២​អង្សារសេ។ ចំណែក​ប្រទេស​អាស៊ាន​ផ្សេងទៀត ក៏កំពុង​ជួប​សីតុណ្ហភាព ជិត ៤០​អង្សារសេ ផងដែរ។

សុខភាពល្អ

ក្នុងស្ថានភាព​អាកាសធាតុ​ក្តៅ​ខ្លាំង​បែប​នេះ យើង​ត្រូវ​​យកចិត្ត​ទុកដាក់​ថែទាំ​សុខភាព​ឲ្យ​មែន​ទែន ពិសេស​ក្មេងៗ មនុស្ស​ចាស់ អ្នកមាន​ជំងឺ​បេះដូង និង​សួត។ ឯ​ជំងឺ​មួយ​ចំនួន​ដូចជា រាករូស ក្អួត កង្វះ​ជាតិទឹក ក៏​ងាយ​នឹង​កើត​នៅ​ខែ​ក្តៅ​ដែរ ដោយសារ​តែ​ការ​ញ៉ាំ​ទឹក ឬ​អាហារ​មិនមាន​អនាម័យ។

អត្ថបទពាក់ព័ន្ធ៖

medical
វេជ្ជ. ចាន់ ស៊ីណេត
ត្រួតពិនិត្យដោយ
ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ 27/04/2021