brand logo
មាតិកា
រង្វាស់​សុខភាព

ចែករំលែក

នៅ​អាមេរិក សត្វឆ្កែ​មិនមែន​ជា​ប្រភព​ចម្បង បង្ក​ជំងឺ​ឆ្កែឆ្កួត​ទេ

ឲ្យ​តែ​ឮ ជំងឺ​ឆ្កែឆ្កួត យើង​ច្បាស់​ជា​គិត​ថា ជំងឺ​នេះ​ចម្លង​មក​ពី​សត្វឆ្កែ​តែ​មួយ​មុខ​ប៉ុណ្ណោះ។ តាម​ពិត ឆ្មា ស្វា ជ្រូក គោ ប្រចៀវ សំពោច និង​ឆ្កែព្រៃ ក៏បង្ក​ជំងឺ​នេះដែរ។ នៅ​អាមេរិក អាជ្ញាធរ​សុខាភិបាល​បញ្ជាក់​ថា ប្រចៀវ​ជាប្រភព​ចម្បង បង្ក​ឲ្យ​មាន​ជំងឺ​ឆ្កែឆ្កួត។

នៅ​អាមេរិក សត្វឆ្កែ​មិនមែន​ជា​ប្រភព​ចម្បង បង្ក​ជំងឺ​ឆ្កែឆ្កួត​ទេ

មជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺ​អាមេរិក បញ្ជាក់​ថា ប្រចៀវ មាន​ចំណែក ៧/១០ បង្ក​ឲ្យ​មាន​ការស្លាប់​ដោយ​ជំងឺ​ឆ្កែឆ្កួត។ ក្នុង​នោះ ប្រចៀវ មាន​ចំណែក ១/៣ នៃ​សត្វ​បង្ក​ជំងឺ​ឆ្កែឆ្កួត ៥.០០០​ករណី/ឆ្នាំ នៅ​ទូទាំង​អាមេរិក។

ប្រចៀវ ក្លាយជា​ប្រភព​បង្ក​ជំងឺ​ឆ្កែឆ្កួត​ខ្លាំងជាងគេ ដោយសារ​មនុស្ស​មិនដឹង​ថា ប្រចៀវ អាច​បង្ក​ហានិភ័យ​ជំងឺ​នេះ ហើយ​ពួកគេ​ពុំបាន​ចាក់វ៉ាក់សាំង​ជាមុន និង​ថ្នាំ​ព្យាបាល ក្រោយ​ត្រូវ​ប្រចៀវ​ខាំ ឬ ខ្វាច។

ក្រោយ​ឆ្លង​វីរុស​ចូល​ក្នុង​ខ្លួន រោគ​សញ្ញា​ជំងឺ​ឆ្កែឆ្កួត មាន​ដូចជា មិនញ៉ាំទឹក ស្រេវស្រាញ ពេល ត្រូវខ្យល់ ក្តៅខ្លួន ពិបាកដកដង្ហើម ខាកស្តោះញឹកញាប់ និង​ហៀរទឹកមាត់។

ប្រចៀវ Hello គ្រូពេទ្យ

អត្ថបទពាក់ព័ន្ធ៖

គួរបញ្ជាក់​ថា នៅ​ទូទាំង​ពិភពលោក មនុស្ស​ស្លាប់​ដោយ​ជំងឺ​ឆ្កែឆ្កួត មាន​ប្រមាណ ៥៩.០០០​នាក់/១​ឆ្នាំ ដោយ​សត្វ​ឆ្កែ មាន​ចំណែក​បង្ក​ជំងឺ​នេះ ៩៨%។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

វេជ្ជ. ចាន់ ស៊ីណេត
វេជ្ជ. ចាន់ ស៊ីណេត
ត្រួតពិនិត្យដោយ គ្រូពេទ្យឯកទេស.វេជ្ជ. ចាន់ ស៊ីណេតឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ 13/06/2019