backup og meta

អស្ចារ្យ! ពេទ្យប្រើ​ពិសខ្យាដំរី សម្លាប់​បាក់តេរី​បង្ក​ជំងឺ​ដល់ទៅ២​មុខ

អស្ចារ្យ! ពេទ្យប្រើ​ពិសខ្យាដំរី សម្លាប់​បាក់តេរី​បង្ក​ជំងឺ​ដល់ទៅ២​មុខ

កាលពី​ដើម​ខែ​នេះ “Hello គ្រូពេទ្យ’ បានបង្ហាញ​ប្រិយមិត្ត​ថា ពិស​ខ្យាដំរី មាន​តម្លៃ​ខ្ពស់ ១​លីត្រ ជាង ១០​លាន​ដុល្លារ ដោយ​នាំពី​ប្រទេស​អាហ្វហ្គានីស្ថាន ទៅ​កាន់​អាមេរិក និង​អឺរ៉ុប ដើម្បី​ផលិត​ជា​ឱសថ។ ពេល​នេះ ពេទ្យ​ម៉ិកស៊ីក អាច​ប្រើ​ពិស​ខ្យាដំរី សម្លាប់​បាក់តេរី​បង្ក​ជំងឺ​របេង និង​បាក់តេរី​លើ​ស្បែក ហើយ​ថែម​ទាំង​គ្មាន​គ្រោះថ្នាក់​ដោយ​ជាតិ​ពិស​នោះទេ។

ការសិក្សា​នេះ ធ្វើឡើង​ដោយ​សាស្ត្រាចារ្យ Richard Zare មកពី​សាកលវិទ្យាល័យ Stanford របស់​អង់គ្លេស និង​សាស្ត្រាចារ្យ Lourival Possani មកពី​សាកលវិទ្យាល័យ​ជាតិ​ស្វ័យត ​ម៉ិកស៊ិក។ អ្នកស្រាវជ្រាវ​ទាំង​ពីរ រកឃើញ​សមាសធាតុ​គីមី​ចំនួន ២ នៅ​ក្នុង​ពិស​ខ្យាដំរី ដែល​ហៅ​ថា Benzoquinones។ សមាសធាតុ​គីមី​ក្នុង​ពិសខ្យាដំរី​នេះ ត្រូវបញ្ជូន​ទៅ​វិទ្យាស្ថាន​វិទ្យាសាស្ត្រ​សុខាភិបាល និង​អាហារូបត្ថម្ភ Salvador Zubiran ដើម្បី​សាកល្បង។

ក្រុម​អ្នកស្រាវជ្រាវ រកឃើញ​ថា សមាសធាតុ Benzoquinone ពណ៌​ក្រហម អាច​សម្លាប់​មេរោគ​ស្បែក Staphylococcus យ៉ាង​មាន​ប្រសិទ្ធភាព។ ចំណែក​សមាសធាតុ Benzoquinone ពណ៌​ខៀវ អាច​សម្លាប់​បាក់តេរី​បង្ក​ជំងឺ​របេង ទាំង​បាក់តេរី​ធម្មតា និង​បាក់តេរី​ស៊ាំ​នឹង​ថ្នាំ។ លោក​សាស្ត្រាចារ្យ Richard Zare បញ្ជាក់​ថា “យើង​ឃើញ​ថា សមាសធាតុ​គីមី​ទាំង​នេះ បាន​សម្លាប់​បាក់តេរី ប៉ុន្ដែ​មាន​សំណួរមួយ តើ​វា (សមាសធាតុ​គីមី​ក្នុង​ពិស​ខ្យាដំរី) នឹង​សម្លាប់​អ្នក​ជំងឺ​ទេ?“។

លោក​វេជ្ជបណ្ឌិត Rogelio Hernandez-Pando ធ្វើការ​នៅ​ទ្យាស្ថាន​វិទ្យាសាស្ត្រ​សុខាភិបាល និង​អាហារូបត្ថម្ភ Salvador Zubiran បញ្ជាក់​ថា សមាសធាតុ​គីមី​ក្នុង​ពិស​ខ្យាដំរី​នេះ មិន​ប៉ះពាល់​ដល់​អ្នក​ជំងឺ​នោះទេ។

អត្ថបទពាក់ព័ន្ធ៖ ពិស​ខ្យាដំរី មួយ​​លីត្រ តម្លៃ​ខ្ពស់​ជាង ១០​លាន​ដុល្លារ ​​ព្រោះ​ផលិតជា​​ថ្នាំ​ព្យាបាល​មហារីក​បាន

ទោះបីជា​ក្រុម​អ្នកស្រាវជ្រាវ អាច​ប្រើ​ពិសខ្យាដំរី ដើម្បី​សម្លាប់​បាក់តេរី​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​មែន ប៉ុន្ដែ​ពិស​ដែល​អាច​ប្រមូល​បាន មាន​តិចតួច​មែនទែន។ ជាក់ស្ដែង​ក្នុង​សិក្សា​នេះ អ្នកស្រាវជ្រាវ មាន​ពិស​ខ្យាដំរី ត្រឹមតែ ០,៥​ មីក្រូលីត្រ តិចជាង​បរិមាណ​ឈាម​ដែល​មូស​ខាំ ១០​ ដង។ ពិស​ខ្យាដំរី ជាសារធាតុ​មាន​តម្លៃ​ខ្ពស់​មួយ​នៅ​លើ​ពិភពលោក ដោយ​ថ្លៃ​ប្រមាណ ៣៩​ លាន​ដុល្លារ/ហ្គាឡុន (Gallon) ហើយ ១​ហ្គាឡុន ស្មើ ៣,៧៨៥៤ ​លីត្រ។

ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​បញ្ហា​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Groupមិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.dailymail.co.uk/health/article-7142797/Doctors-use-SCORPION-venom-fight-human-infections-including-tuberculosis.html

កំណែ​ប្រែបច្ចុប្បន្ន

17/06/2019

អត្ថបទ​ដោយ គីង ច័ន្ទវាសនា​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ញ៉ាំទឹកផ្លែឈើសុទ្ធជាប្រចាំ នាំឲ្យកុមារនិងមនុស្សពេញវ័យឡើងទម្ងន់ដោយមិនដឹងខ្លួន?

វិធី៥យ៉ាងជួយដល់សុខភាពម្តាយរបស់អ្នកនៅថ្ងៃទិវាមាតាពិភពលោក


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Jun 17, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម