backup og meta

ចាំបាច់ត្រូវដឹង ក្មេងអាយុក្រោម១ឆ្នាំ កើតគ្រុនឈាមគ្រោះថ្នាក់ខ្លាំង ហេតុអីទៅ?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Jun 27, 2019

    ចាំបាច់ត្រូវដឹង ក្មេងអាយុក្រោម១ឆ្នាំ កើតគ្រុនឈាមគ្រោះថ្នាក់ខ្លាំង ហេតុអីទៅ?

    ខណៈ​​ជំងឺ​គ្រុន​ឈាម​កើន​ឡើង​ខ្លាំង​ចាប់​តាំង​ពី​ដើម​ឆ្នាំ រហូត​ដល់​ពាក់​កណ្តាល​ឆ្នាំ ២០១៩ នេះ ធ្វើ​ឲ្យ​ម៉ាក់ប៉ា​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​កូន​តូចៗ។

    ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តី​ពី ជំងឺ​គ្រុនឈាម​នៅ​ប្រទេស​កម្ពុជា នៅ​មន្ទីរ​ពេទ្យ​កុមារ​ជាតិ នាព្រឹក​ថ្ងៃទី ២៧ ខែមិថុនា នេះ លោកវេជ្ជបណ្ឌិត អ៊ុង សុផល ប្រធានអនុ​គណៈ​កម្មការគ្រប់​គ្រង ផ្នែក​គ្លីនិក នៃ​ជំងឺ​គ្រុនឈាម ថា កុមារ​ក្រោម​អាយុ ១ ឆ្នាំ កើត​ជំងឺ​គ្រុនឈាម​គ្រោះថ្នាក់​ខ្លាំង​បំផុត។

    ចំពោះ​មូលហេតុ​ដែល​ក្មេង​អាយុ​ក្រោម ១ ឆ្នាំ បើ​កើត​ជំងឺ​គ្រុន​ឈាម​ហើយ​គ្រោះថ្នាក់​ខ្លាំង​នោះ លោក​វេជ្ជ​បណ្ឌិត​ថា រោគសញ្ញា​ដំបូង​បំផុត​របស់​ជំងឺ​គ្រុនឈាម​ គឺការ​កើន​កម្តៅ​លើស​ពី ៣៨ អង្សារ​សេ  ​ចំពោះ​កូន​ក្មេង​ឲ្យ​តែ​ក្តៅ​ខ្លួន​ខ្លាំង ងាយ​នឹង​ប្រកាច់ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ខួរក្បាល។

    បើ​និយាយ​ពី​ការ​ប្រើ​ថ្នាំ​វិញ កូន​ក្មេង​តែ​កាលណា​គ្រូពេទ្យ​ប្រើ​ថ្នាំច្រើន​​ដើម្បី​​ព្យាបាល​​ អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ថ្លើម ម្ល៉ោះ​ហើយ​ការ​ព្យាបាល​កូន​ក្មេង​ដែល​កើត​ជំងឺ​គ្រុនឈាម ក៏​យូរ​ទៅ​តាម​នោះ​ដែរ។ អ្វី​ដែល​រឹត​គ្រោះថ្នាក់​ទៅ​ទៀត​នោះ បើ​កូន​ក្មេង​មាន​ជំងឺ​ផ្សេង​រួម​ផ្សំ​ទៀត ខណៈ​កើត​ជំងឺ​គ្រុន​ឈាម រឹត​តែ​គ្រោះ​ថ្នាក់ ពិបាក​ក្នុង​ព្យាបាល។

    អត្ថបទពាក់ព័ន្ធ៖ គ្រោះថ្នាក់ខ្លាំងបែបនេះ ទើបក្រសួងហាមដាច់ខាត កើតគ្រុនឈាមប្រើថ្នាំអាស្ពីរីន ​

    គ្រុនឈាម

    ដោយ​ហេតុថា ជំងឺ​គ្រុន​ឈាម​កំពុង​កើត​ឡើង​យ៉ាង​គំហុក និង​អាច​គ្រោះថ្នាក់​ដល់​ជីវិត​នោះ លោកវេជ្ជបណ្ឌិត អ៊ុង សុផល ​ស្នើ​ឲ្យ​ឪពុក​ម្តាយ​ទាំងអស់​មាន​ការ​ប្រុង​ប្រយ័ត្ន ការពារ​មិន​ឲ្យ​មូស​ខ្លា​ខាំ កូន​ក្តៅ​ខ្លួន​លើស​ពី​៧២ ម៉ោង ដាក់​ថ្នាំ​បញ្ចុះ​កម្តៅ​មិន​បាត់ ត្រូវ​ឆាប់​នាំ​កូន​ទៅ​មន្ទីរពេទ្យ មិន​ត្រូវ​សាកល្បង​ព្យាបាល​នៅ​ផ្ទះ​ខ្លួន​ឯង ឬ​ទៅ​ព្យាបាល​នៅ​សេវា​ឯកជន​នោះទេ។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Jun 27, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម