backup og meta

ថៃ ជំរុញពលរដ្ឋទៅ​តេស្ដ HIV ហ្វ្រី ដោយសារតួលេខអ្នកផ្ទុកអត់ដឹងខ្លួនឡើងកាន់តែច្រើន

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Jul 13, 2020

    ថៃ ជំរុញពលរដ្ឋទៅ​តេស្ដ HIV ហ្វ្រី ដោយសារតួលេខអ្នកផ្ទុកអត់ដឹងខ្លួនឡើងកាន់តែច្រើន

    ថៃ ​ជាប្រទេស​សម្បូរ​ដោយ​តំបន់ភ្លើងពណ៌​ស្របច្បាប់ជាច្រើន ដូច្នេះ​ប្រជាជន ក៏ប្រឈម​នឹង​ជំងឺ​កាមរោគ និង​ជំងឺអេដស៍ខ្លាំងដែរ បើទៅរកសេវា​ផ្ដេសផ្ដាស​ដោយមិន​ការពារ​បាន​ត្រឹមត្រូវ។ ដូច្នេះ ​សុខាភិបាល​ប្រទេសនេះ​ បាន​ជំរុញឲ្យ​ប្រជាជន​ទៅ​តេស្ដឈាម​មេរោគ​អេដស៍ ក្រោយ​រកឃើញ​មនុស្ស​រាប់​ម៉ឺន​នាក់ ផ្ទុកមេរោគ​នេះ ដោយ​មិនដឹងខ្លួន។

    នាយកដ្ឋាន​គ្រប់គ្រង​ជំងឺ​ថៃ អំពាវនាវ​ឲ្យ​ពលរដ្ឋ ទៅ​តេស្ដឈាម​មេរោគអេដស៍​ដោយ​មិន​បង់ថ្លៃ តាម​មន្ទីរពេទ្យ​រដ្ឋ​នានា ក្រោយ​រកឃើញ​មនុស្ស ប្រមាណ ២៨.០០០​នាក់ ផ្ទុក​ជំងឺ​នេះ​ដោយ​មិនដឹង​ខ្លួន​នោះទេ។ ពលរដ្ឋថៃ ដែល​មាន​អត្តសញ្ញាណប័ណ្ណ អាច​ទៅតេស្ដឈាម​មេរោគ​នេះ បាន ២​ដង/ឆ្នាំ។ បើ​តាម​ការិយាល័យ​សុខាភិបាល​ជាតិ​ ប្រកាស​ថា ពលរដ្ឋ លើស ៤៥ម៉ឺន​នាក់​ ដឹងខ្លួន​ថា មាន​ផ្ទុក​មេរោគ​អេដស៍។

    ការអំពាវនាវ​ឲ្យ​ពលរដ្ឋ​ទៅ​តេស្ដឈាម​ដូច្នេះ គឺក្នុង​គោលបំណង​ព្យាបាល និង​បង្ការ​ការរាលដាល​នៃ​ជំងឺ​នេះ។ នាយកដ្ឋាន​ដដែល​នេះ បញ្ជាក់​ថា នៅឆ្នាំ​២០១៩ មាន​ករណី​ជំងឺ​អេដស៍​ថ្មី ប្រមាណ ៦.៤០០​ករណី ឬ ១៧​ករណី/ថ្ងៃ។

    អត្ថបទពាក់ព័ន្ធ៖

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Jul 13, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម