មកដល់សម័យកាលបដិវត្តឧស្សហកម្ម៤.០ វេជ្ជសាស្រ្តក៏កាន់តែទំនើប ហើយថ្មីៗនេះ អ្នកវិទ្យាសាស្រ្តចិនម្នាក់រកចង់ធ្វើកំណែហ្សែនរបស់មនុស្ស ប៉ុន្តែត្រូវក្រុមអ្នកវិទ្យាសាស្រ្តបដិសេធមិនគាំទ្រ ដោយលើកពីហេតុផលសំខាន់មួយចំនួន។
អ្នកវិទ្យាសាស្ត្រស្រាវជ្រាវជនជាតិចិន គឺលោក He Jiankui មានគម្រោងចង់ធ្វើកំណែទម្រង់ហ្សែនលើមនុស្សតាំងតែពីខែវិច្ឆិកាកន្លងទៅ ដោយការកែប្រែហ្សែនគឺ ជាដំណើរការដែល អ្នកវិទ្យាសាស្រ្តអាចកែ បន្ថែម យកចេញ ឬផ្លាស់ប្តូរ DNA ទៅលើមេជីវិត ស៊ុតបង្កកំណើត និងអំប្រ៊ីយ៉ុង(គភ៌) ដែលជាចុងក្រោយធ្វើឲ្យសេរីរាង្គកាយនោះនឹងកើតមក មានទម្រង់ទៅតាមដែលអ្នកវិទ្យាសាស្រ្តចង់បាន។
យ៉ាងណាមិញ ក្រុមអ្នកវិទ្យាសាស្រ្តនៅតែមិនទាន់ឯកភាពគ្នា លើកទឹកចិត្តឲ្យធ្វើរឿងខាងលើឡើយ បើទោះបីករណីកម្រខ្លះ គេអនុញ្ញាតឲ្យតាមការស្នើសុំដ៏តឹងរឹង ឲ្យមានការធ្វើតេស្តនៅឡាបូស្រាវជ្រាវក៏ដោយ។ នេះព្រោះថា លទ្ធផលនៃការកែនោះ នឹងអាចលេចចេញជា តួយ៉ាងមនុស្សជាទ្រង់ទ្រាយផ្សេង មិនអាចស្មានបាន ឬមិនអាចគ្រប់គ្រងលើលទ្ធផលនៃការកែហ្សែននោះបាន។
ទោះជាយ៉ាងណា លោក He Jiankui បានលួចធ្វើកំណែខាងលើដោយសម្ងាត់ ដោយធ្វើការកែហ្សែនលើអំប្រ៊ីយ៉ុងកេ្មងស្រីភ្លោះពីរនាក់ឲ្យស៊ាំទៅនឹងវីរុសមេរោគអេដស៍ តែទោះបីធ្វើឡើងជាទម្រង់បែបណាក៏ដោយ នោះគឺផ្ទុយនឹងច្បាប់ដ៏តឹងរ៉ឹងរបស់រដ្ឋាភិបាលប្រទេសចិន ហើយអ្នកស្រាវជ្រាវចិនរូបនេះក៏ត្រូវសាកលវិទ្យាល័យរបស់លោកបណ្តេញចេញពីការងារផងដែរ៕
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញបញ្ហាសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕