ពាក់ព័ន្ធនឹងការប្រាស្រ័យទាក់ទង និងទំនាក់ទំនាក់រវាងមនុស្សនេះ សាកលវិទ្យាល័យ Havard របស់អាមេរិក បានធ្វើការសិក្សាលើមនុស្ស ប្រមាណ ៣ម៉ឺននាក់ រយៈពេល ១ខែ ដោយសួរពួកគេតាមរយៈសារ នូវសំនួរ៖ តើពួកគេ កំពុងមានអារម្មណ៍ដូចម្ដ៉េច? តើពួកគេ កំពុងធ្វើអ្វី ក្នុងស្ថានភាពបែបនោះ? តើពួកគេ កំពុងនៅជាមួយនរណា?
លទ្ធផល រកឃើញថា អ្នកមានអារម្មណ៍មិនល្អ កើតទុក បានចេញក្រៅ និងជួបមិត្តជិទស្និទ្ធិ ឬអ្នកមានទំនាក់ទំនងជិទស្និទ្ធិផ្សេងទៀត។ ក្រោយចំណាយពេលជាមួយអ្នកមានទំនាក់ទំនងជិទស្និទ្ធិហើយ ពួកគេមានអារម្មណ៍ប្រសើរឡើងវិញ។
ចំណែកអ្នកមានអារម្មណ៍ល្អ សប្បាយរីករាយវិញ ពួកគេស្វែងរកប្រភេទទំនាក់ទំនងមានការសប្បាយតិច តែអាចជួយឲ្យពួកគេមានអារម្មណ៍ល្អរយៈពេលវែង។ ក្នុងរយៈពេលខ្លី អ្នកស្វែងរកប្រភេទទំនាក់ទំនងមានការសប្បាយតិចដូច្នេះ ក៏ធ្វើឲ្យពួកគេមានអារម្មណ៍មិនល្អដែរ។
ពាក់ព័ន្ធការរកឃើញ អ្នកចិត្តសាស្ត្រ មានទ្រឹស្ដីជាច្រើន ដើម្បីពន្យល់។ អ្នកចិត្តសាស្ត្រថា ទំនាក់ទំនងសង្គម ត្រូវចាត់ទុកជាមូលដ្ឋាន នៃភាពសប្បាយរីករាយ ហើយភាពសប្បាយរីករាយ បានជួយបង្កើនទំនាក់ទំនងសង្គម។ ជាមួយគ្នានេះ ការរកឃើញ ស្របនឹងគោលការណ៍មួយ ហៅថា គោលការណ៍ “Hedonic-flexibility Principle” ដែលលើកឡើងថា “យើងមិនគ្រាន់តែធ្វើអ្វី ដើម្បីមានអារម្មណ៍ល្អគ្រប់ពេលទេ ភាគច្រើនដោយសារមានរឿងខ្លះ បានកើតឡើងហើយ សូម្បីតែអារម្មណ៍មិនសប្បាយចិត្ត”។ គោលការណ៍នេះ មានន័យថា យើងតែងតែព្យាយាមរក្សាលំនឹងភាពសប្បាយរីករាយ។
នេះមានន័យថា នៅពេលយើងមិនសប្បាយ យើងត្រូវការពេលជាមួយមិត្តជិទស្និទ្ធិ និងអ្នកជាទីស្រលាញ់ ដើម្បីជួយឲ្យអារម្មណ៍ល្អវិញ រីឯនៅពេលយើងមានអារម្មណ៍សប្បាយរីករាយរួចហើយ យើងតែងតែធ្វើសកម្មភាពមានភាពសប្បាយតិចវិញ ដូចជាបង្កើតទំនាក់ទំនងថ្មី ឬចំណាយពេលជាមួយទូរស័ព្ទ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ។