សឹងមិនគួរឲ្យជឿសោះ! អត្រាអត្តឃាត នៅប្រទេសអ្នកមាន ដូចសិង្ហបុរី បែរជាកើនឡើង ១០% នៅឆ្នាំ២០១៨ ដោយក្មេងប្រុស អាយុពី ១០-១៩ឆ្នាំ មានច្រើនជាងគេ ចាប់តាំងពីឆ្នាំ១៩៩១។
សឹងមិនគួរឲ្យជឿសោះ! អត្រាអត្តឃាត នៅប្រទេសអ្នកមាន ដូចសិង្ហបុរី បែរជាកើនឡើង ១០% នៅឆ្នាំ២០១៨ ដោយក្មេងប្រុស អាយុពី ១០-១៩ឆ្នាំ មានច្រើនជាងគេ ចាប់តាំងពីឆ្នាំ១៩៩១។
មជ្ឈមណ្ឌល Samaritans របស់សិង្ហបុរី បញ្ជាក់ថា នៅឆ្នាំ២០១៨ មានករណីអត្តឃាត ចំនួន ៣៩៧ករណី ប្រៀបធៀបនឹងឆ្នាំ២០១៧ មានត្រឹមតែ ៣៦១ករណី។ អត្រាអត្តឃាតបានសម្រេច (ស្លាប់) បានកើនឡើងដល់អត្រា ៨,៣៦ ក្នុងចំណោមមនុស្ស ១០ម៉ឺននាក់ ខណៈនៅឆ្នាំ២០១៧ មានអត្រានេះ ត្រឹមតែ ៧,៧៤ ប៉ុណ្ណោះ។
មជ្ឈមណ្ឌលដដែល បញ្ជាក់ថា អត្រាអត្តឃាត បានកើនឡើងលើគ្រប់ក្រុមអាយុ លើកលែងតែក្រុមអ្នកមានអាយុ ៦០ឆ្នាំឡើងទៅ។ ក្នុងនោះ អត្រាអត្ដឃាត ក្នុងចំណោមក្មេងប្រុសវ័យជំទង់ គួរឲ្យព្រួយបារម្ភជាងគេ ដោយក្នុងចំណោមករណីអត្តឃាត ១០ករណី មាន ៧ករណី ជាក្មេងប្រុសជំទង់។
លោកស្រី Wong Lai Chun មន្ត្រីជាន់ខ្ពស់ នៃមជ្ឈមណ្ឌលខាងលើ បញ្ជាក់ថា យើងរស់នៅក្នុងសង្គមមួយ ដែលផ្តោតសំខាន់លើគុណភាព ជាម៉ែត្រវាស់នៃភាពជោគជ័យ ហើយប្រុសៗ ត្រូវរំពឹងថា ត្រូវតែម៉ត់ចត់ និងមានស្ថិរភាពហិរញ្ញវត្ថុ។ មានព័ត៌មានខ្លះពីជនរងគ្រោះ អាចបណ្ដាលមកពីភាពមិនល្អគ្រប់គ្រាន់។ លោកស្រីបន្ថែមថា បញ្ហានេះ ចាំបាច់ត្រូវកែប្រែ ព្រោះបុរស និងស្ត្រី ត្រូវដឹងថា វាគឺធម្មតា ដែលពួកគេមិនអាចល្អឥតខ្ចោះ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
https://www.channelnewsasia.com/news/singapore/suicides-number-2018-teenagers-boys-highest-11761480?cid=FBcna&fbclid=IwAR0xarLCJACTXtncypXaqlvC69aAx_e-dp9_lE40IurUUsr2aRCgoUo8mLc
កំណែប្រែបច្ចុប្បន្ន
29/07/2019
អត្ថបទដោយ គីង ច័ន្ទវាសនា
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ ជីព ចិត្ត
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ