backup og meta

អត្រាអត្តឃាតកើនឡើង ហើយក្មេងជំទង់ក្រោម ២០ឆ្នាំ មានច្រើនជាងគេ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Jul 29, 2019

    អត្រាអត្តឃាតកើនឡើង ហើយក្មេងជំទង់ក្រោម ២០ឆ្នាំ មានច្រើនជាងគេ

    សឹងមិនគួរឲ្យជឿសោះ! អត្រាអត្តឃាត នៅ​ប្រទេស​អ្នកមាន ដូចសិង្ហបុរី បែរជា​កើនឡើង ១០% នៅ​ឆ្នាំ​២០១៨ ដោយ​ក្មេងប្រុស អាយុពី ១០-១៩​ឆ្នាំ មាន​ច្រើនជាងគេ ចាប់តាំងពី​ឆ្នាំ១៩៩១។

    មជ្ឈមណ្ឌល Samaritans របស់​សិង្ហបុរី បញ្ជាក់​ថា នៅឆ្នាំ២០១៨ មាន​ករណីអត្តឃាត ចំនួន ៣៩៧​ករណី ប្រៀបធៀប​នឹង​ឆ្នាំ២០១៧ មានត្រឹមតែ ៣៦១​ករណី។ អត្រា​អត្តឃាត​បាន​សម្រេច (ស្លាប់) បាន​កើនឡើងដល់​អត្រា ៨,៣៦ ក្នុង​ចំណោម​មនុស្ស ១០​ម៉ឺន​នាក់ ខណៈ​នៅឆ្នាំ​២០១៧ មាន​អត្រានេះ ត្រឹមតែ ៧,៧៤ ប៉ុណ្ណោះ។

    មជ្ឈមណ្ឌល​ដដែល បញ្ជាក់​ថា អត្រា​អត្តឃាត បាន​កើនឡើង​លើ​គ្រប់​ក្រុម​អាយុ លើកលែង​តែ​ក្រុម​អ្នក​មាន​អាយុ ៦០​ឆ្នាំ​ឡើងទៅ។ ក្នុង​នោះ អត្រា​អត្ដឃាត ក្នុង​ចំណោម​ក្មេង​ប្រុស​វ័យ​ជំទង់ គួរឲ្យ​ព្រួយបារម្ភ​ជាងគេ ដោយ​ក្នុង​ចំណោម​ករណី​អត្តឃាត ១០​ករណី មាន ៧​ករណី ជា​ក្មេងប្រុស​ជំទង់។

    លោកស្រី Wong Lai Chun មន្ត្រី​ជាន់ខ្ពស់ នៃ​មជ្ឈមណ្ឌល​ខាងលើ បញ្ជាក់​ថា យើង​រស់នៅ​ក្នុង​សង្គមមួយ ដែល​ផ្តោត​សំខាន់​លើគុណភាព ជា​ម៉ែត្រ​វាស់​នៃ​ភាព​ជោគជ័យ ហើយ​ប្រុសៗ ត្រូវរំពឹងថា ត្រូវតែ​ម៉ត់ចត់ និង​មាន​ស្ថិរភាព​ហិរញ្ញវត្ថុ។ មាន​ព័ត៌មាន​ខ្លះ​ពី​ជនរងគ្រោះ អាច​បណ្ដាល​មក​ពី​ភាព​មិនល្អគ្រប់គ្រាន់។ លោកស្រី​បន្ថែម​ថា បញ្ហានេះ ចាំបាច់​ត្រូវកែប្រែ ព្រោះបុរស និង​ស្ត្រី ត្រូវដឹង​ថា វាគឺធម្មតា ដែល​ពួកគេ​មិន​អាច​ល្អឥត​ខ្ចោះ។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Jul 29, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម