បច្ចេកវិទ្យាថ្មីកាន់តែរីកចម្រើនទៅមុខ ហើយពេលថ្មីៗនេះ App ទូរសព្ទថ្មីមួយស្ថាបនាឡើង ដោយក្រុមហ៊ុន Google បានបញ្ចេញគំរូសាកល្បង សម្រាប់គ្រូពេទ្យ ដឹងពីអាការៈអ្នកជំងឺ និងព្យាបាលទាន់ពេល។
បច្ចេកវិទ្យាថ្មីកាន់តែរីកចម្រើនទៅមុខ ហើយពេលថ្មីៗនេះ App ទូរសព្ទថ្មីមួយស្ថាបនាឡើង ដោយក្រុមហ៊ុន Google បានបញ្ចេញគំរូសាកល្បង សម្រាប់គ្រូពេទ្យ ដឹងពីអាការៈអ្នកជំងឺ និងព្យាបាលទាន់ពេល។

តាមសារព័ត៌មាន កម្មវិធីថ្មី (App) ថ្មីនោះ មានឈ្មោះថា Streams ដែលមានមុខងារពិសេសតាមដាន ថាតើអ្នកជំងឺមានស្ថានភាពខូចក្រលៀនដំណាក់កាលធ្ងន់ធ្ងរឬអត់ (ភាសាបច្ចេកទេសហៅថា Acute Kidney Injury ។ នៅពេលវិភាគតាមដានស្ថានភាពអ្នកជំងឺប្រើពេលត្រឹមតែ១៤នាទី App នឹងបញ្ជូនសញ្ញាទៅទូរសព្ទ គ្រូពេទ្យភ្លាមៗ ហើយធ្វើដូចនេះ ពួកគេអាចជួយជីវិតមនុស្សបានរាប់ពាន់នាក់ភ្លាមៗ បើធៀបនឹងការមិនប្រើប្រាស់ App ខាងលើ ហើយបានរួមចំណែកកាត់បន្ថយចំណាយព្យាបាលច្រើនទៀតផង។
បើតាមទិន្ន័យមួយពីមន្ទីរពេទ្យអង់គ្លេស London’s Royal Free បានឲ្យដឹងថា មនុស្សជាង១សែនបានស្លាប់រាល់ឆ្នាំ ដោយសារការសង្គ្រោះ មិនទាន់ លើករណីជំងឺក្រលៀនធ្ងន់ធ្ងរនេះ ដូចនេះគេរំពឹងថា App នឹងជួយការងារបានច្រើន និងមានប្រសិទ្ធភាព។
អត្ថបទពាក់ព័ន្ធ៖
រំលឹកដែរថា ករណីជំងឺក្រលៀនធ្ងន់ធ្ងរ Acute Kidney Injury កើតឡើងនៅពេល ក្រលៀនខូច ហើយឈាមហូរចូលខ្លាំងទៅផ្នែកក្រលៀន ភាគច្រើនកើតលើមនុស្សចាស់ នេះបើព្រឹត្តិបត្រវិទ្យាសាស្រ្តវេជ្ជសាស្រ្តអង់គ្លេស៕
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញបញ្ហាសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
https://www.dailymail.co.uk/health/article-7309473/Phone-app-developed-Googles-DeepMind-detect-fatal-kidney-condition-14-MINUTES.html
កំណែប្រែបច្ចុប្បន្ន
06/08/2019
អត្ថបទដោយ មាន រតនា
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ Solika
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ