អ្នកស្រាវជ្រាវ មកពីសាកលវិទ្យាល័យ Vanderbilt នៅរដ្ឋ Tennessee របស់អាមេរិក បានវិភាគលើទិន្នន័យប្រវត្តិនៃការជក់បារីរបស់មនុស្ស ៨.៧០០នាក់ ទទួលបានពីសមាគម Framingham Heart Study ដែលប្រមូលបានពីឆ្នាំ១៩៥៤-២០១៤។
អ្នកស្រាវជ្រាវ បានពិនិត្យលើអ្នកជក់បារីច្រើន ១កញ្ចប់/ថ្ងៃ រយៈពេល ២០ឆ្នាំ និងរកឃើញថា ក្រុមអ្នកជក់បារីច្រើន តែក្រោយមកបានផ្ដាច់បារី បានកាត់បន្ថយហានិភ័យជំងឺសរសៃឈាមបេះដូង ៤០% ក្នុងរយៈពេល ៥ឆ្នាំ បើប្រៀបធៀបនឹងក្រុមអ្នកកំពុងជក់បារីច្រើន។ បើប្រៀបធៀបជាមួយនឹងអ្នកពុំដែលជក់បារីសោះ វាត្រូវការពេលពី ១០-២៥ឆ្នាំ ដើម្បីកាត់បន្ថយហានិភ័យ នៃជំងឺសរសៃឈាមបេះដូង ឲ្យនៅទាប។