brand logo
មាតិកា
រង្វាស់​សុខភាព

ចែករំលែក

ក្រុងបាងកក មានអ្នកផ្ទុកមេរោគអេដស៍ជិត ១សែននាក់

ថៃ ជា​ប្រទេស​មាន​ភាព​ស៊ីវិល័យ​នៅ​ក្នុង​តំបន់ តែ​ក៏ល្បីខ្លាំងដែរ​ពី​សេវា​ផ្លូវភេទ ដែល​ជា​កត្តាចម្បង​បង្ក​ជំងឺអេដស៍ និង​ជំងឺកាមរោគ​ផ្សេងៗ​ទៀត ហើយ​ក៏ជា​ឧបសគ្គ​មួយ ដែល​អាជ្ញាធរ​ថៃ ពិបាក​បង្ការ និង​លុបបំបាត់​ជំងឺ​ឆ្លង​ទាំង​នេះ។

ក្រុងបាងកក មានអ្នកផ្ទុកមេរោគអេដស៍ជិត ១សែននាក់

គិតតែ​ក្រុង​បាងកក​មួយ ដែល​មាន​មនុស្ស​រស់នៅ​ប្រមាណ ៨លាន​នាក់ មាន​អ្នក​ផ្ទុក​ជំងឺ​អេដស៍​រហូត​ដល់ ៧៧.៥០០​នាក់ ដោយ​មនុស្ស ១.១៩០​នាក់ ឆ្លង​ជំងឺអេដស៍ នៅ​ឆ្នាំ​២០១៩។ នេះបើតាម​ការបញ្ជាក់​របស់​លោក Sophon Phisutthiwong អភិបាល​រង​ក្រុង​បាងកក។

លោក​អភិបាល​រងក្រុង​បាងកក បញ្ជាក់​ថា មនុស្ស ៦២៨/១.១៩០​នាក់ ដែល​បាន​ឆ្លង​ជំងឺ​អេដស៍​នៅ​ឆ្នាំ​នេះ មាន​អាយុ​ក្រោម ២៥​ឆ្នាំ។ ចំណែក​មនុស្ស ១.៨៧៧​នាក់ បាន​ស្លាប់​ដោយសារ​ជំងឺ​អេដស៍ នៅ​ដើម​ឆ្នាំ​នេះ។

ក្នុង​ចំណោម​អ្នក​ផ្ទុក​ជំងឺ​អេដស៍​សរុប​ក្នុង​ក្រុង​បាងកក មាន​ចំនួន ៥៥.១២៣​នាក់ ទទួល​បាន​ថ្នាំ​ប្រឆាំង​ជំងឺ ហើយ​អ្នក​ជំងឺ ៤១.៨៩៣​នាក់ មាន​កម្រិត​មេរោគ​តិច​ជាង ១.០០០ ក្នុង​ឈាម ១​មីល្លីលីត្រ។

អត្ថបទពាក់ព័ន្ធ៖

គួរបញ្ជាក់​ថា អ្នកជំងឺ​អេដស៍​នៅ​ក្រុង​បាងកក ត្រូវ​គ្រប់គ្រង​ដោយ​ប្រព័ន្ធ​ត្រួតពិនិត្យ​ឆ្លាតវៃ (Bangkok Smart Monitoring System) ដើម្បី​ធានា​ គុណភាព​ជីវិត​របស់​អ្នក​ជំងឺ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ។Hello Health Group មិនចេញ វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

វេជ្ជ. ចាន់ ស៊ីណេត
វេជ្ជ. ចាន់ ស៊ីណេត
ត្រួតពិនិត្យដោយ គ្រូពេទ្យឯកទេស.វេជ្ជ. ចាន់ ស៊ីណេតឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ 28/08/2019