ជំងឺធាត់ កើនឡើងនៅអាស៊ាន ឯកម្ពុជា ក៏កើនគួរសមដែរ
គ្នាយើងខ្លះ ប្រហែលបានដឹងហើយថា បញ្ហាលើសទម្ងន់ និងជំងឺធាត់ បង្កផលប៉ះពាល់យ៉ាងច្រើន ដល់សុខភាពរបស់យើង ដូចជា ប្រឈមបញ្ហាបេះដូង លើសឈាម ទឹកនោមផ្អែម ដែលឈានទៅកើតមហារីកទៀតផង។

បច្ចុប្បន្ននេះ នៅតំបន់អាស៊ានរបស់យើង កំពុងកើនឡើងអ្នកជំងឺធាត់ និងលើសទម្ងន់ ដោយសារការកើនឡើងប្រាក់ចំណូល និងការប្រមូលផ្ដុំគ្នារស់នៅតាមតំបន់ប្រជុំជន។ ចំំណែកអង្គការសហប្រជាជាតិ (WHO) បានបញ្ជាក់ថា ការកើនឡើងតម្លៃអាហារដែលមានសុខភាពល្អ និងភាពមានកំណត់នៃអាហារ នៅតាមប្រទេសកំពុងអភិវឌ្ឍន៍ ជាកត្ដាបណ្ដាលឲ្យកើតមានជំងឺធាត់។
យោងតាមស្ថិតិ World Population Review ឆ្នាំ២០១៩ បង្ហាញថា៖
- ម៉ាឡេស៊ី មានអ្នកជំងឺធាត់ ១៥,៦%
- ព្រុយណេ មានអ្នកជំងឺធាត់ ១៤,១%
- ថៃ មានអ្នកជំងឺធាត់ ១០%
- ឥណ្ឌូណេស៊ី មានអ្នកជំងឺធាត់ ៦,៩%
- ហ្វីលីពីន មានអ្នកជំងឺធាត់ ៦,៤%
- សិង្ហបុរី មានអ្នកជំងឺធាត់ ៦,១%
- មីយ៉ាន់ម៉ា មានអ្នកជំងឺធាត់ ៥,៨%
- ឡាវ មានអ្នកជំងឺធាត់ ៥,៣%
- កម្ពុជា មានអ្នកជំងឺធាត់ ៣,៩%
- វៀតណាម មានអ្នកជំងឺធាត់ ២,១%
ដើម្បីកុំឲ្យកើតមាន និងកាត់បន្ថយជំងឺធាត់ អ្នកជំនាញណែនាំឲ្យញ៉ាំអាហារសុខភាព ជាពិសេសកុំញ៉ាំអាហារ និងភេសជ្ជៈមានជាតិស្កច្រើនពេក រួមជាមួយហាត់ប្រាណឲ្យបានទៀងទាត់។
ចង់ដឹងថា អ្នកលើសទម្ងន់ ឬកើតជំងឺធាត់ ចុចទីនេះ ដើម្បីគណនា BMI
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕