backup og meta

ប៉ូលិសថៃឃាត់ខ្លួន ប្តីប្រពន្ធលក់ប្រេងកញ្ឆាតាមអនឡាញ ក្រោយអ្នកប្រើប្រាស់ម្នាក់ស្លាប់

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ មាន រតនា · កែ Sep 23, 2019

    ប៉ូលិសថៃឃាត់ខ្លួន ប្តីប្រពន្ធលក់ប្រេងកញ្ឆាតាមអនឡាញ ក្រោយអ្នកប្រើប្រាស់ម្នាក់ស្លាប់

    ប្តី​ប្រពន្ធ​ជន​ជាតិ​ថៃ​ ត្រូវ​ប៉ូលិស​​ថៃ​នៅ​ខេត្ត​ឈៀង​ម៉ៃ ឃាត់​​​ខ្លួន​មក​​សួរ​នាំ បន្ទាប់​ពី​ អ្នក​ប្រើ​ប្រាស់​ម្នាក់​ បាន​ស្លាប់​បាត់​បង់​ជីវិត។

    តាម​សារព័ត៌មាន Thai Residents ប៉ូលិស​ខេត្ត​ឈៀង​ម៉ៃ​​ប្រទេស​ថៃ តាម​ដី​កា​​​ឃាត់​ខ្លួន​ បាន​ឃាត់​ជន​សង្ស័យ​ពីរ​នាក់​ប្តី​ប្រពន្ធ​ នៅ​ខេត្ត​ខាង​លើ បន្ទាប់​ពី​ទទួល​ពាក្យ​បណ្តឹង​ពី​សាច់ញាតិ​​​ជន​រង​គ្រោះ​ដែល​បាន​ស្លាប់។ ក្រោយ​ឃាត់​ខ្លួន ប៉ូលិស​ក៏​បាន​រក​ឃើញ​ផង​ដែរ​ នូវ​ភស្តុតាង​ជា​បឋម​ ដូច​ជា លុយ​សុទ្ធ​ប្រមាណ ៣,៤ លាន​បាត​ថៃ ប្រេង​​កញ្ឆា ដែល​បាន​ច្រក​ចូល​ក្នុង​ដប​តូច​ៗ​រួច​​​ស្រេច ប្រមាណ​៣០​ប្រអប់​ ដែល​ប្រុង​នឹង​ចេញ​យក​លក់ តាម​ការ​​បញ្ជា​ទិញ​អន​ឡាញ។

    តាម​ប្រភព​ព័ត៌មាន​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា ប៉ូលិស​បាន​ទទួល​ពាក្យ​បណ្តឹង ពី​ស្រ្តី​​វ័យ​៣៩​ឆ្នាំ​ម្នាក់ ដែល​​ជា​អ្នក​ជំងឺ​មហារីក​ផង ថា​លោក​ស្រី​បាន​កុម្ម៉ង់​ទិញ​ ប្រេង​កញ្ឆា​ពី​ ប្តី​ប្រពន្ធ​ខាង​លើ​នេះ។ ​ប៉ុន្មាន​ខែ​ក្រោយ​មក ស្រ្តី​រូប​នោះ​ក៏​បាន​ស្លាប់ ដែល​ក្រោយ​​ពី​ពេទ្យ​ពិនិត្យ​ឃើញ​ថា ស្រ្តី​នោះ​បាន​ស្លាប់​ដោយ​សារ​ស្ទះ​ប្រព័ន្ធ​ដង្ហើម ទើប​ធ្វើ​ឲ្យ​សាច់​ញាតិ​ជន​រង​គ្រោះ​នោះ​ដាក់​ពាក្យ​ប្តឹង​​ទៅ​ប៉ូលិស ទើប​ឈាន​ដល់​ការ​ឃាត់​ខ្លួន​​​ខាង​លើ។

    ទោះ​ជា​យ៉ាង​ណា ភាគី​ខាង​​ជន​សង្ស័យ ជា​អ្នក​លក់​អន​ឡាញ​ ទាំង​ពីរ​នាក់​ប្តី​ប្រពន្ធ​ បាន​​និយាយ​ខ្លួន​បាន​ប្រកប​របរ​រក​ស៊ី​ខាង​លើ​ជាង​២​ឆ្នាំ​មក​ហើយ​ ថែម​ទាំង​បាន​ប្រើ​ផលិត​ផល​ដោយ​ខ្លួន​ឯង​ផង ដោយ​ពុំ​មាន​បញ្ហា​នោះ​ឡើយ។ តែ​យ៉ាង​ណា​មិញ ប៉ូលិស​បាន​នាំ​ខ្លួន​ជន​សង្ស័យ​ទាំង​ពីរ ទៅ​សាក​សួរ​នាំ​បន្ថែម ទៅ​តាម​នីតិវិធី​ច្បាប់ ដើម្បី​រក​ដំណើរ​ដើម​ហេតុ​ពិត។

    អត្ថបទពាក់ព័ន្ធ៖

    រំលឹក​ដែរ​ថា ថៃ​ជា​ប្រទេស​ទៅ​១ នៅ​តំបន់​អាស៊ី​អាគ្នេយ៍ ដែល​ប្រើ​ប្រាស់​​សារធាតុ​ពី​កញ្ឆា​នៅ​ក្នុង​វិស័យ​វេជ្ជសាស្រ្ត យ៉ាង​ណា​មិញ ការ​ប្រើ​ប្រាស់​សារ​ធាតុ​កញ្ឆា​ ក្រៅ​ពី​វិស័យ​​នេះ ត្រូវ​បាន​ច្បាប់​​ហាម​ឃាត់​៕

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕​​

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ មាន រតនា · កែ Sep 23, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម