បញ្ហាស្រ្តេស ធ្លាក់ទឹកចិត្តកើតឡើងច្រើន រហូតមកដល់ពេលនេះប្រទេសអង់គ្លេស មានបង្កើតកាសញ័រ ដើម្បីកម្ចាត់ភាពស្រ្តេស នឹងត្រូវបានទទួលស្គាល់ដោយ អាជ្ញាធរសុខាភិបាល និងវេជ្ជសាស្រ្តអង់គ្លេស។
បញ្ហាស្រ្តេស ធ្លាក់ទឹកចិត្តកើតឡើងច្រើន រហូតមកដល់ពេលនេះប្រទេសអង់គ្លេស មានបង្កើតកាសញ័រ ដើម្បីកម្ចាត់ភាពស្រ្តេស នឹងត្រូវបានទទួលស្គាល់ដោយ អាជ្ញាធរសុខាភិបាល និងវេជ្ជសាស្រ្តអង់គ្លេស។

ឬសគល់នៃបញ្ហាស្រ្តេសកើតឡើងដោយសារ សកម្មភាពនៃក្រសោមខួរក្បាលផ្នែកខាងឆ្វេង (Prefrontal Cortex) មានបម្រែបម្រួលដោយសារកត្តាសកម្មភាពខាងក្រៅមកប៉ះពាល់ រួមមានអារម្មណ៍ ការសម្រេចចិត្ត និងទម្លាប់។ ដោយសារកត្តានេះ ឧបករណ៍កាសរំញ័រ ខាងលើ ត្រូវបានបង្កើតឡើង ដោយផ្តល់រំញ័រជាចរន្តស្រាលៗ ទៅទប់ និងប្តូរសកម្មភាពប្រែប្រួលពីការរងសម្ពាធទាំងនោះ ទៅលើខួរក្បាល។
តាមរយៈការពិសោធ និងសិក្សាជាច្រើនករណី ទៅលើអ្នកស្ម័គ្រចិត្ត បានឃើញពីប្រសិទ្ធិភាពនៃបច្ចេកវិទ្យារំញ័រនោះ ជួយឱ្យអារម្មណ៍អ្នកស្រ្តេសបានកាន់តែល្អប្រសើរឡើង នៅត្រឹមរយៈពេល ៦សប្តាហ៍ ហើយត្រូវបានទទួលស្គាល់ពីស្ថាប័នវេជ្ជសាស្រ្តជាច្រើននៅអង់គ្លេស។
អត្ថបទពាក់ព័ន្ធ៖
ឧបករណ៍ខាងលើ បង្កើតឡើងដោយក្រុមហ៊ុនបច្ចេកវិទ្យាវេជ្ជសាស្ត្រ Flow Neuro Science ដោយដាក់លក់ក្នុងតម្លៃ ៣៩៩ផោន ឬប្រហែល ៥១៦ដុល្លារអាមេរិក៕
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញបញ្ហាសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕