backup og meta

សូមប្រយ័ត្ន! ផ្សែងពុលចេញពីយានយន្ដ អាចបង្កជាជំងឺដាច់សរសៃឈាមខួរក្បាល

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Nov 05, 2019

    សូមប្រយ័ត្ន! ផ្សែងពុលចេញពីយានយន្ដ អាចបង្កជាជំងឺដាច់សរសៃឈាមខួរក្បាល

    ការកកស្ទះ​ចរាចរណ៍ ជាបញ្ហាមួយ​នៅ​ក្នុង​ក្រុង​ ហើយ​​ពេល​កកស្ទះនេះ យានយន្ត​ជាច្រើន បាន​បញ្ចេញ​ផ្សែងពុល ដែល​ជា​ចំហេះ​នៃ​ប្រេងឥន្ធនៈ និង​ឧស្ម័នកាន់តែច្រើន។ បើតាម​ការសិក្សា​របស់​ស៊ុយអែត ការ​ស្រូបយក​ផ្សែងពុល​នេះ អាចបណ្ដាល​ឲ្យកើត​ជំងឺដាច់សរសៃឈាម​ខួរក្បាល។

    យានយន្ត និង​ម៉ាស៊ីន​ផ្សេងៗទៀត ដែល​ដំណើរការ​ដោយ​ប្រេងឥន្ធនៈ និង​ឧស្ម័ន បាន​បញ្ចេញ​កាបូនខ្មៅ រួមជាមួយ​នឹង​ភាគល្អិត​ផ្សេងៗទៀត ទៅ​ក្នុង​បរិយាកាស។ បើ​តាម​ទីភ្នាក់ងារ​ការពារ​បរិស្ថាន​អាមេរិក (EPA) កាបូនខ្មៅ ជាសមាសធាតុ​ចម្បង​មួយ នៃ​ការ​បំពុល​ក្នុង​ខ្យល់ ហើយ​ចរាចរណ៍​តាម​ដងផ្លូវ ជាប្រភព​សំខាន់ នៃ​ការ​បញ្ចេញ​កាបូនខ្មៅ នៅ​តាម​ទីក្រុង​នានា។

    ក្រុមអ្នកស្រាវជ្រាវ នៅ​វិទ្យាស្ថាន Karolinska Institutet និង​មជ្ឈមណ្ឌល​ស្រាវជ្រាវ​មួយ​ចំនួន​ទៀត ក្នុង​ប្រទេស​ស៊ុយអែត បាន​សិក្សា​លើ​ទិន្នន័យ​មនុស្ស ជិត ១២​ម៉ឺន​នាក់ ស្ថិតនៅ​វ័យ​កណ្ដាល និង​មាន​សុខភាព​ល្អ។ ក្រោយ​ការតាមដាន​រយៈពេល ២០​ឆ្នាំ មនុស្ស ៣.១១៩​នាក់ មាន​ជំងឺ​ដាច់សរសៃឈាម​ខួរក្បាល និង ៥.១៦៦​នាក់ មាន​ជំងឺបេះដូង។

    ដោយ​ប្រើទិន្ន័យ​នៃ​ការបញ្ចេញ​ផ្សែងពុល អ្នកស្រាវជ្រាវ រកឃើញ​ថា កាបូនខ្មៅ​ដែលចេញ​ពី​យានយន្ត ជាប្រភព​មួយ នៃ​ការបង្ក​ជំងឺ​ដាច់សរសៃឈាម​ខួរក្បាល។ តាម​ការវិភាគ អ្នកស្រាវជ្រាវ បញ្ជាក់​ថា ជំងឺដាច់សរសៃឈាមខួរក្បាល កើនឡើង ៤% ក្នុង​ករណី​កាបូនខ្មៅ​មាន ០,៣​មីក្រូក្រាម/ម៉ែត្រគូប ដែល​ចេញពី​យានយន្ត។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិ​និច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Nov 05, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម