– ជំងឺមហារីកថ្លើម
– ជំងឺមហារីកឆ្អឹង
– ជំងឺមហារីកភ្នែក។
២- មូលហេតុនាំឲ្យកុមារកើតជំងឺមហារីក
មហារីកលើកុមារភាគច្រើនមិនមានមូលហេតុពិតប្រាកដទេ តែមានកត្តារួមផ្សំមួយចំនួនដូចជា កត្តាហ្សេនេទិកដែលបណ្តាលមកពីការខូចខាតហ្សែន ការបង្ករោគដោយវីរុស និងសារជាតិវិទ្យុសកម្មជាដើម។
អត្ថបទពាក់ព័ន្ធ៖ ជំងឺមហារីកសាហាវបែបនេះ បណ្តាលមកពីអ្វី អាចការពារបានទេ?
៣- ការព្យាបាលជំងឺមហារីកកុមារ
ជាទូទៅជំងឺមហារីកលើកុមារ មានការលូតលាស់លឿនជាងជំងឺមហារីកដែលកើតលើមនុស្សចាស់ ប៉ុន្តែការសិក្សាវិទ្យាសាស្ត្រ បានបង្ហាញថាជំងឺមហារីកលើកុមារមានអត្រាជាសះស្បើយច្រើនជាង។ជារួមជំងឺមហារីកដែលកើតលើកុមារអាចព្យាបាលជាប្រហែល ៧០%។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕