backup og meta

៨ ចំណុច បង្ការ និងទប់ស្កាត់ការឆ្លងជំងឺផ្តាសាយបក្សី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Feb 19, 2020

    ៨ ចំណុច បង្ការ និងទប់ស្កាត់ការឆ្លងជំងឺផ្តាសាយបក្សី

    ស្រប​ពេល​ដែល​អាកាសធាតុ​ប្រែប្រួល​ជា​ត្រជាក់ និង​ក្តៅ ឯ​ភាគ​ខាងត្បូង​ប្រទេស​វៀតណាម​មាន​ផ្ទុះ​ជំងឺ​​ផ្តាសាយ​បក្សី ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ចេញ​វិធានការ​ទប់ស្កាត់​ជំងឺ​ផ្តាសាយ​បក្សី ចំនួន ៨ ចំណុច​សំខាន់ៗ។

    ១. ពង្រឹង​ការ​ទប់​ស្កាត់​ការ​នាំចូល​បក្សី និង​ផលិត​ផល​ពី​បក្សី​ខុស​ច្បាប់ តាម​ច្រក​ព្រំដែន អាកាសយានដ្ឋាន កំពង់ផែ ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ ឬ​ពី​តំបន់​មួយ​ទៅ​តំបន់​មួយ។

    ២. អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ ត្រូវ​បង្កើន​ការ​ត្រួត​ពិនិត្យ​ចរាចរណ៍​សត្វ និង​ផលិតផល​សត្វ​បន្ថែម​ទៀត។

    ៣. ពង្រឹង​ការ​អនុវត្ត​វិធានការ​ជីវសុវត្ថិភាព​នៅ​គ្រប់​កសិដ្ឋាន​ចិញ្ចឹមបក្ស កន្លែង​ចិញ្ចឹម​បក្សី កន្លែង​ប្រមូល​ផ្តុំ​បក្សី កន្លែង​អាជីវកម្ម​បក្សី និង​សត្ត​ឃាតដ្ឋាន​បក្សី។

    ៤. រាល់​ការ​ចរាចរបក្សី និង​ផលិត​ផល​ពី​បក្សី​ត្រូវ​មាន​លិខិត​អនុញ្ញាត វិញ្ញាបនបត្រ​អនាម័យ​សត្វ និង​ផលិតផល​សត្វ ស្រប​តាម​បទដ្ឋាន​បច្ចេក​ទេស។

    ៥. មុន​ចេញ​វិញ្ញាបនបត្រ​អនាម័យ​សត្វ និង​ផលិតផល​សត្វ ជាពិសេស​បក្សី និង​ផលិត​ផល​ពី​បក្សី ត្រូវ​ពិនិត្យ​សុខភាព​សត្វ និង​អនាម័យ​សត្វ​ឲ្យ​បាន​ត្រឹមត្រូវ។

    ៦. ត្រូវ​អនុវត្ត​វិធានការ​ជីវសុវត្ថិភាព​ដោយ​លាង​សម្អាត និង​បាញ់​ថ្នាំ​សម្លាប់​មេរោគ​តាម​លក្ខណៈ​បច្ចេកទេស​លើ​មធ្យោបាយ​ដឹក​ជញ្ជូន​សត្វ ពិសេស​មុន និង​ក្រោយ​ដឹក​បក្សី។

    ៧. ត្រូវ​បង្កើន​ការ​អប់រំ និង​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ​ដល់​កសិករ​ចិញ្ចឹម​បក្សី ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​បក្សី ម្ចាស់​សត្តឃាតដ្ឋាន​បក្ស អ្នក​ពិឃាត​បក្សី អ្នក​ធ្វើ​អាជីវកម្ម​ទិញ​លក់​បក្សី និង​ផលិតផល​ពី​បក្សី។

    ៨. សហការ​ជាមួយ​ប្រទេស​វៀតណាម ក្នុង​ការ​ផ្លាស់ប្តូរ​ព័ត៌មាន​ទាក់ទង​នឹង​ជំងឺ​ផ្តាសាយ​បក្សី ចរាចរណ៍​បក្សី និង​ផលិត​ផល​ពី​បក្សី ដើម្បី​ទប់​ស្កាត់​ជំងឺ​ផ្តាសាយ​បក្សី​បាន​ទាន់​ពេល​វេលា។

    ខាង​ក្រោម​នេះ​ជា​សារាចរ​ណែនាំ​លម្អិត ស្តី​ពី​វិធានការ​ទប់ស្កាត់​ជំងឺ​ផ្តាសាយ​បក្សី៖

    ផ្តាសាយបក្សី

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Feb 19, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម