មន្ត្រីសុខាភិបាលទីក្រុង San Francisco សហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារ បានប្រកាសអាសន្នទាក់ទងទៅនឹងវីរុសកូរ៉ូណាថ្មី ដែលមានឈ្មោះផ្លូវការ COVID-19 បើទោះបីជាទីក្រុងនេះមិនទាន់មានអ្នកឆ្លងវីរុសនេះក៏ដោយ។
មន្ត្រីសុខាភិបាលទីក្រុង San Francisco សហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារ បានប្រកាសអាសន្នទាក់ទងទៅនឹងវីរុសកូរ៉ូណាថ្មី ដែលមានឈ្មោះផ្លូវការ COVID-19 បើទោះបីជាទីក្រុងនេះមិនទាន់មានអ្នកឆ្លងវីរុសនេះក៏ដោយ។

ក្រោយពីឃើញប្រទេសជាច្រើនមានការកើនឡើងនៃការឆ្លងវីរុស COVID-19 នេះ មន្ត្រីសុខាភិបាលទីក្រុង San Francisco បានប្រកាសអាសន្នដើម្បីពារប្រជាជនពីឆ្លងវីរុសនេះ។ ទោះបីជាទីក្រុងនេះមិនទាន់មានអ្នកឆ្លងវីរុសនេះក៏ដោយ ប៉ុន្តែមជ្ឈមណ្ឌលប្រឆាំងជំងឺឆ្លងបានលើកឡើងថា ការរាលដាលនៃវីរុស COVID-19 នេះគឺគេចមិនផុតទេ គ្រាន់តែមិនដឹងថាពេលណាឲ្យប្រាកដតែប៉ុណ្ណោះ ដោយសារតែការទប់ស្កាត់ការឆ្លងរាលដាលនេះកាន់តែមានការលំបាក។ ដូចនេះហើយត្រូវមានវិធានការណ៍មុនពេលបញ្ហានេះកើតឡើង។ ការធ្វើបែបនេះគឺដើម្បីឲ្យប្រជាជនគិតអំពីការរំខាននៃការរស់នៅប្រចាំថ្ងៃនៅពេលមានការឆ្លងនៃវីរុស COVID-19 មានដូចជាការបិទសាលារៀន និងធ្វើការពីផ្ទះដែលគេបានធ្វើម្តងរួចហើយ នៅពេលផ្ទុះជំងឺ SARS។
អត្ថបទពាក់ព័ន្ធ៖
ជាមួយគ្នានេះដែរ កាលពីថ្ងៃចន្ទ អាជ្ញាធរអាមេរិក ក៏បានណែនាំប្រជាពលរដ្ឋរបស់ខ្លួនឲ្យគិតគូរឲ្យបានម៉ត់ចត់ មុននឹងសម្រេចចិត្តធ្វើដំណើរតាមនាវាទេសចរណ៍មកលេងនៅតំបន់អាស៊ីផងដែរ។ មូលហេតុគឺថាអាចមានការរឹតត្បិតខាងការធ្វើដំណើររបស់ប្រទេសមួយចំនួនខណៈវីរុស COVID-19 កំពុងរាតត្បាត ដែលអាចនាំឲ្យពលរដ្ឋអាមេរិកប្រឈមនឹងដាក់ឲ្យធ្វើចត្តាឡីស័ក្ក (ដាក់ដាច់ដោយឡែក) ឬអាចត្រូវប្រទេសខ្លះមិនឲ្យនាវាចូលចតជាដើម។
រីឯនៅប្រទេសកូរ៉េខាងត្បូងឯណោះវិញ អត្រាអ្នកឆ្លងវីរុស COVID-19កើនដល់ ១ ១៤៦ នាក់ហើយ និងមានអ្នកស្លាប់ ១២ នាក់ដែលអ្នកស្លាប់ចុងក្រោយគេគឺជាអ្នកជំងឺជាជនជាតិម៉ុងហ្គោលីដែលកំពុងសម្រាកនៅមន្ទីរពេទ្យរង់ចាំការប្តូរថ្លើម។
គិតមកដល់ពេលនេះ អត្រាអ្នកឆ្លងទូទាំងពិភពលោកមានជាង ៨០ ០០០ ករណី និងអ្នកស្លាប់មានជាង ២ ៧០០ នាក់។
អត្ថបទពាក់ព័ន្ធ៖
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
https://www.independent.co.uk/news/world/americas/coronavirus-san-francisco-state-of-emergency-us-cases-latest-a9359441.html?utm_medium=Social&utm_source=Facebook#Echobox=1582672145
https://www.channelnewsasia.com/news/asia/south-korea-covid-19-death-new-cases-feb-26-12471026?cid=telegram_cna_social_28112017_cna
https://edition.cnn.com/travel/article/state-department-coronavirus-asia-cruise-advisory/index.html
កំណែប្រែបច្ចុប្បន្ន
11/05/2020
អត្ថបទដោយ ថាត់ រ័ត្នមូនីតា
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ ជីព ចិត្ត
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ