ក្រុមអ្នកស្រាវជ្រាវអ៊ីស្រាអែល បានអភិវឌ្ឍវិធីថ្មីមួយដែលអាចជំរុញខួរក្បាលឱ្យចងចាំឡើងវិញ ដែលវិធីនេះអាចជួយព្យាបាលដល់ខួរក្បាលដែលខូចរបួសដោយសារបញ្ហាផ្សេងៗ ពិសេសជំងឺដាច់សរសៃឈាមខួរក្បាល។
ក្រុមអ្នកស្រាវជ្រាវអ៊ីស្រាអែល បានអភិវឌ្ឍវិធីថ្មីមួយដែលអាចជំរុញខួរក្បាលឱ្យចងចាំឡើងវិញ ដែលវិធីនេះអាចជួយព្យាបាលដល់ខួរក្បាលដែលខូចរបួសដោយសារបញ្ហាផ្សេងៗ ពិសេសជំងឺដាច់សរសៃឈាមខួរក្បាល។

វិធីថ្មីដែលស្រាវជ្រាវឡើងដោយក្រុមការងារសាកលវិទ្យាល័យ Tel Aviv នៃប្រទេសអ៊ីស្រាអែល សហការជាមួយវិទ្យាសា្ថនវិទ្យាសាស្រ្ត Weizmann គឺការយកក្លិននៃវត្ថុពាក់ព័ន្ធ ដែលអ្នកជំងឺធ្លាប់ជួប បញ្ចូលតាមច្រមុះម្ខាង នៅអំឡុងពេលគេង ឱ្យជ្រាបទៅដល់ខួរក្បាល។ បន្ទាប់មក ក្រុមអ្នកវិទ្យាសាស្រ្តអាចជំរុញប្រតិកម្ម ឱ្យកោសិកាខួរក្បាលម្ខាង ចាំនូវរឿងហេតុព្រឹត្តិការណ៍សំខាន់ៗជាក់លាក់ឡើងវិញ។
ការរកឃើញនេះ ក្រោយពេលការសិក្សាជាច្រើនបានបង្ហាញថា ការរំលឹកខួរក្បាលដោយប្រើពាក្យដែលអ្នកជំងឺធ្លាប់ឮ គឺពុំសូវមានប្រសិទ្ធភាព។ ប៉ុន្តែបែរជាមានប្រសិទ្ធភាពលើឃានវិញ្ញាណ(ដឹងក្លិនតាមច្រមុះ) វិញ។
សម្រាប់ការរកឃើញថ្មីនេះ អ្នកវិទ្យាសាស្រ្តរំពឹងថា នឹងអាចជួយដល់អ្នកជំងឺដែលមានបញ្ហាទាក់ទងនឹងការចងចាំ ឱ្យត្រឡប់មកស្ថានការណ៍ប្រសើរវិញ។ ម្យ៉ាងទៀត វិធីនេះក៏ត្រូវអ្នកស្រាវជ្រាវរំពឹងថា នឹងអាចជួយឱ្យខួរក្បាល ដែលរងបញ្ហាខូច របួសដោយសារជំងឺដាច់សរសៃឈាមខួរក្បាល អាចជាត្រឡប់មកស្ថានភាពដើមវិញបានផងដែរ។
អត្ថបទពាក់ព័ន្ធ៖
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕