backup og meta

អ្នកវិទ្យាសាស្រ្តដាក់ការសង្ស័យ​ថាម៉ាស៊ីនត្រជាក់អាចជាប្រភពចម្លង វីរុសCOVID-19

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ មាន រតនា · កែ May 11, 2020

    អ្នកវិទ្យាសាស្រ្តដាក់ការសង្ស័យ​ថាម៉ាស៊ីនត្រជាក់អាចជាប្រភពចម្លង វីរុសCOVID-19

    ក្រុម​អ្នក​វិទ្យាសាស្រ្ត​បាន​ដាក់​ការ​សង្ស័យ​លើ​ប្រព័ន្ធ​ម៉ាស៊ីន​ត្រជាក់ ថា​អាច​ជា​ប្រភព​​ចម្លង​ផង​ដែរ ក្រោយ​ពេល​​រក​ឃើញ​មាន មេរោគ​ផ្លូវ​ដង្ហើម​នេះ (COVID-19) ជាប់​នៅ​ក្នុង​តម្រង​​ម៉ាស៊ីន​ត្រជាក់ ក្នុង​បន្ទប់​ដែល​អ្នក​ជំងឺ​ពី​វីរុស COVID-19 បី​​នាក់ សម្រាក​ព្យាបាល នៅ​ក្នុង​ប្រទេស​សឹង្ហបុរី។

    ក្រុម​អ្នក​វិទ្យាសាស្រ្ត​សឹង្ហបុរី​បាន​ឱ្យ​ដឹង​ថា ត្រឹម​តែ​បន្ទប់​ព្យាបាល​អ្នក​ជំងឺ​ផ្ទុក​មេរោគ​ COVID-19 ដែល​មាន​ស្ថាន​ភាព​ពុំ​សូវ​​ធ្ងន់​ធ្ងរ​ តែ​បែរ​ជា​រក​ឃើញ​សារធាតុ​រាវ​ផ្ទុក​មេរោគ​ នឹង​សកម្ម​ជាប់​នឹង​បំពង់​តម្រង​ខ្យល់​នៃ​ម៉ាស៊ីន​ត្រជាក់​។

    ​ក្រោយ​ឃើញ​បញ្ហា​ខាង​លើ ក្រុម​អ្នក​វិទ្យាសាស្រ្ត​នៃ​មជ្ឈមណ្ឌល​ជាតិ​​ប្រឆាំង​ជំងឺ​ឆ្លង​នៃ​ប្រទេស​សឹង្ហបុរី បាន​សន្និដ្ឋាន​ជា​បឋម​ថា ប្រភេទ​មេរោគ​ផ្លូវ​ដង្ហើម​នេះ មាន​សមត្ថភាព​ខ្លាំង​អាច​​​​​រីក​រាល​ដាល​​ជាងអ្វី​ដែល​បាន​គិត​ពី​មុន។

    អត្ថបទ​ពាក់​ព័ន្ធ៖

    • ចិនអាចនឹកដាក់ឱ្យប្រើវ៉ាក់សាំងប្រឆាំងវ៉ីរុស COVID-19 នៅខែក្រោយ
    • យ៉ាងហោចណាស់មន្ត្រីជាន់ខ្ពស់​របស់ប្រ​ទេសពីរ ក្រៅពីចិន​ឆ្លង​វីរុស​ COVID-19

    ​សម្រាប់​បញ្ហា​នេះ​ បើ​តាម​ការ​ឱ្យ​ដឹង​ពី លោក​សាស្រ្តាចារ្យ James G. Dwyer នៃ​សាកលវិទ្យាល័យ Purdueរដ្ឋ Indiana សហរដ្ឋអាមេរិក បាន​លើក​ឡើង​ថា ប្រព័ន្ធ​ចម្រោះ​ខ្យល់​​ម៉ាស៊ីន​ត្រជាក់​ពុំ​អាច​ច្រោះ ធាតុ​ល្អិត​(រាប់​ទាំង​មេរោគ) ដែល​មាន​ទំហំ​តូច​ជាង ៥​ពាន់ ណាណូម៉ែត្រ​ឡើយ។

    ​ទំហំ​របស់វីរុស​ COVID-19 បើ​ទោះ​ជា​អ្នក​វិទ្យាសាស្រ្ត​ពុំ​ទាន់​អាច​ដឹង​ច្បាស់​នៅ​ឡើយ ប៉ុន្តែ​​អាច​សន្និដ្ឋាន​ថា អាច​ប្រហាក់​ប្រហែល​វីរុស​ផ្លូវ​ដង្ហើម​​ជំងឺ​ SARS ដែល​​ទំហំ​ត្រឹម​តែ ១២០ ណាណូម៉ែត្រ។ ដូច​នេះ លោក​សន្និដ្ឋាន​ថា ត្រឹម​ទំហំ​នេះ ប្រព័ន្ធ​ចម្រោះ​ខ្យល់​​ពុំ​អាច​ច្រោះ​សម្លាប់​មេរោគ​បាន​ឡើយ។

    ទោះ​ជា​យ៉ាង​ណា ករណី​ថ្មី​នេះ កំពុងស្ថិត​នៅ​ក្នុង​ដំណាក់​កាល​សន្និដ្ឋាន​នៅ​ឡើយ ពោល​គឺ​​ប្រព័ន្ធ​ចម្រោះ​​ម៉ាស៊ីន​ត្រជាក់​ផ្សេង​ៗ តួ​យ៉ាង​នៅ​តាម​មន្ទីរ​ពេទ្យ​មួយ​ចំនួន និង​នៅ​តាម​យន្ត​ហោះ មាន​សមត្ថភាព​បន្ថយ​ហានិភ័យ​មេរោគ​បាន ដូច​នេះ​​ទាម​ទារ​ឱ្យ​មាន​ការ​​បញ្ជាក់​ជា​ផ្លូវ​ការ​ពី​ស្ថាប័ន​ពាក់​ព័ន្ធ៕ ​

    អត្ថបទ​ពាក់​ព័ន្ធ៖

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ​​​

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ មាន រតនា · កែ May 11, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម