backup og meta

នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង សំណូមពរពលរដ្ឋប្រើលេខ ១១៥ ឲ្យមានតម្លៃបំផុត

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Mar 25, 2020

    នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង សំណូមពរពលរដ្ឋប្រើលេខ ១១៥ ឲ្យមានតម្លៃបំផុត

    នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង នៃ​ក្រសួង​សុខាភិបាល បាន​សំណូមពរ​ឲ្យ​ពលរដ្ឋ ប្រើប្រាស់​លេខ ១១៥ ដើម្បី​សាកសួរ​ព័ត៌មាន និ​ងរាយការណ៍​អំពី​ស្ថានភាព​សុខភាព​ពាក់ព័ន្ធ​ជំងឺ COVID-19 ឲ្យ​មាន​តម្លៃ​បំផុត។

    ក្នុង​នោះ​នាយកដ្ឋាន​បាន​បញ្ជាក់​ថា ការ​ទូរស័ព្ទ​ចូល​លេខ ១១៥ មាន ៧០% យក​ជា​ការ​បាន ដោយ​ប្រជាពលរដ្ឋ​បាន​សាកសួរ​ព័ត៌មាន​អំពីជំងឺ​ COVID-19 ព្រម​ទាំង​រាយការណ៍​ស្ថានភាព​សុខភាព ចំណែក​ឯ ៣០% ទៀត​មិន​បាន​ការ​នោះទេ។

    ៣០% ដែលនាយកដ្ឋានចាត់ទុកថា មិនបានការនោះមាន៖

    ១.​ ប្រើកុមារតូចៗឲ្យនិយាយជំនួស

    ២.​ ទូរស័ព្ទចូល មិននិយាយបើកចោល

    ៣.​ ទូរស័ព្ទចូល ចាក់ចម្រៀងឲ្យស្តាប់

    ៤.​ ប្រើសម្តីអសុរស​ គ្រោតគ្រាត​ និងពាក្យប្រមាទ

    ៥.​ អ្នកស្រវឹងទូរស័ព្ទចូល ​និយាយស្តាប់មិនយល់

    ៦​.​ ។ ល។

    នាយកដ្ឋាន​បាន​បាន​បញ្ជាក់ថា ​លេខ ១១៥ សម្រាប់​បម្រើ​ប្រជាពលរដ្ឋ​ដែល​ចង់​សួរ ចង់​ដឹង​ពី​ជំងឺ​ COVID-19​ ខណៈ​បង​ប្អូន​រំខាន នាំ​ឲ្យ​អ្នក​ដទៃ​ទៀត​មិន​អាច​ទូរស័ព្ទ​ចូល និង​​​ជួប​គ្រូពេទ្យ​ជំនាញ​បាន​ឡើយ។ បន្ថែម​នោះ​នាយកដ្ឋាន​បាន​សំណូមពរ​ដល់​អាជ្ញាធរ​ដែនដី​ទាំងអស់ ​អប់រំ​ប្រជាពលរដ្ឋ​មូលដ្ឋាន​ និង​ករណី​ចាំបាច់​គួរ​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Mar 25, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម