ថ្ងៃនេះនៅតែគ្មានអ្នកឆ្លងថ្មី ហើយអ្នកជាសះស្បើយវិញមានជាបន្តបន្ទាប់

    ថ្ងៃនេះនៅតែគ្មានអ្នកឆ្លងថ្មី ហើយអ្នកជាសះស្បើយវិញមានជាបន្តបន្ទាប់

    ក្រសួង​សុខាភិបាល​បាន​ប្រកាស​ថា ថ្ងៃ​នេះ​ក៏​​រក​ពុំឃើញ​ករណី​អ្នក​ឆ្លង COVID-19 ថ្មី​ថែម​ទៀត​នោះ​ដែរ។ ចំណែក​អ្នក​ជា​សះស្បើយ​វិញ​មាន​ជា​បន្តបន្ទាប់ ដោយ​ថ្ងៃ​នេះ​មាន ៣ នាក់បន្ថែមទៀត ធ្វើឲ្យ​អ្នក​នៅ​មិន​ទាន់​ជា​សល់​ត្រឹម ១២នាក់ប៉ុណ្ណោះ។

    អ្នក​ជាសះស្បើយ​វិញ​មាន​បុរស​ជនជាតិ​ខ្មែរ​អាយុ ៤៧ ឆ្នាំ និង​ស្រ្តីជា​ភរិយា​អាយុ ៤៥ ឆ្នាំ រស់នៅសង្កាត់ជ្រោយចង្វារ ខ័ណ្ឌជ្រោយចង្វារ ត្រូវអនុញ្ញាតឲ្យចាកចេញពីមន្ទីរមួយនៅក្នុងរាជធានីភ្នំពេញ ក្រោយ​ធ្វើ​តេស្ត​​អវិជ្ជមាន COVID-19 ២​ដង និងបុរសម្នាក់ទៀតជនជាតិ​ចិនសញ្ជាតិកាណាដា អាយុ ៥០ ឆ្នាំ ស្នាក់នៅបណ្ដោះអាសន្ននៅសង្កាត់បឹងកេងកង បានជាសះស្បើយ ហើយត្រូវអនុញ្ញាតឲ្យចាកចេញពីមណ្ឌលសុខភាពចាក់អង្រែក្រោម ក្រោយ​ធ្វើ​តេស្ត​​អវិជ្ជមាន COVID-19 ២ ដង។

    គិត​មក​ទល់​ពេល​នេះ​ ចំនួន​អ្នក​ឆ្លង​ COVID-19 ទូ​ទាំង​ប្រទេស​មាន​​សរុប​ចំនួន ១២២ នាក់​ដដែល រាប់​ទាំង​អ្នក​បាន​​ព្យាបាល​ជា​សះ​ស្បើយ​​ និង​​​អ្នក​ដែល​កំពុង​ព្យាបាល ហើយ​ចំពោះ​​​ករណី​ជា​សះ​ស្បើយ​ចំនួន​សរុប ១១០ នាក់ និង​អ្នក​នៅ​មិន​ទាន់​ជា​សល់​ត្រឹម ១២ នាក់​ប៉ុណ្ណោះ។

    COVID-19

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ Try Ravi កែសម្រួល​ចុងក្រោយ 21/04/2020
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត