backup og meta

ប្រុសៗ​ខ្លះជួប​បញ្ហា​​ដោះរីកធំ តើមកពីមូលហេតុអ្វី?​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ណៃ ទូច · កែ Oct 14, 2020

    ប្រុសៗ​ខ្លះជួប​បញ្ហា​​ដោះរីកធំ តើមកពីមូលហេតុអ្វី?​

    ប្រុសៗ​យើង​មួយ​ចំនួន​ទំនង​ជា​បាន​ជួប​បញ្ហា​ដោះ​​ចាប់​ផ្ដើម​ហើម និង​ធំ​ជាង​មុន។ តើ​ដឹង​ទេ​ថា​ម៉េច​បាន​ជាដោះ​យើង​ទៅ​ជា​អ៊ីចឹង​ ហើយ​បើ​​ហើម​ធំ​អ៊ីចឹង​​ អាច​មាន​បញ្ហា​អ្វី​ឬ​អត់?

    បញ្ហា​ដោះ​ឡើង​ធំ​លើ​មនុស្ស​ប្រុសយើង​ គឺ​បណ្ដាល​មក​ពី​មូលហេតុ​មួយ ឬ​ទាំង​ពីរ​ចូល​គ្នា គឺ​ទីមួយ​លើស​ជាតិ​ខ្លាញ់​ក្នុង​ដោះ ឬ​ក្រពេញ​ក្នុង​ដោះ​ដុះ​ឡើង​ច្រើន (gynecomastia)។ បញ្ហា​ចាល់​ខ្លាញ់​ច្រើន​ គឺ​កើត​ឡើង​លើ​អ្នក​ធាត់ ដែល​​កើត​ឡើង​នៅ​លើ​ដោះ​ទាំង​សង​ខាង។ សម្រាប់​បញ្ហា ក្រពេញ​ក្នុង​ដោះ​ដុះ​ឡើង​ច្រើន វិញ ដោះ​របស់យើង​​មាន​សភាព​រឹង​រលោង និង​មាន​លក្ខណៈ​ដូច​យឺត​តិច​ៗ​ដូច​កៅ​ស៊ូ  ហើយ​ភាគ​ច្រើន​​កើត​លើ​ដោះ​ទាំង​សង​ខាង ប៉ុន្តែ​ក៏​អាច​កើត​តែ​លើ​ដោះ​តែ​ម្ខាង​បាន​ដែរ។

    សម្រាប់​អ្នក​កើត ក្រពេញ​ក្នុង​ដោះ​ដុះ​ឡើង​ច្រើន គឺ​ភាគ​ច្រើន​អាច​មានអារម្មណ៍​​ខ្មាស់គេ​ដោយ​សារ​តែ​ដោះ​​ធំ តែ​ក្រៅ​ពី​នេះ​វា​មិន​បង្ក​គ្រោះ​ថ្នាក់អ្វី​ដល់​យើង​ឡើយ។ ប៉ុន្តែ​បើ​មនុស្ស​យើង​​កើត​បញ្ហា​នេះនិង​បារម្ភ​ថា​អាចមានជំងឺ​អ្វីផ្សេង​​ ​គួរ​តែ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ដើម្បី​ធ្វើ​ការ​ពិនិត្យ​ឲ្យ​បាន​ច្បាស់​លាស់។ ភាគ​ច្រើន​មូលហតុ​របស់​វា គឺ​ដោយ​សារ​តែ​ផល​រំខាន​របស់​ថ្នាំ​ពេទ្យ​មួយ​ចំនួន ដូច​ជា​ថ្នាំ បញ្ចុះ​ទឹក​នោម spironolactone (Aldactone) finasteride (Proscar) ឬ dutasteride (Avodart) ដែល​វាជា​​ថ្នាំ​ជួយ​ឲ្យ​ក្រពេញ​ប្រូស្តាត​ដែល​រីក​ធំ រួម​មក​តូច ថ្នាំ​ក្រពះ​ដូចជា cimetidine (Tagamet) និង ranitidine (Zantac) និង​ថ្នាំ​អ័រម៉ូន ដើម្បី​ព្យាបាល​ជំងឺ​មហារីក​ក្រពេញ​ប្រូស្តាត។

    មាន​ពេល​ខ្លះ​គ្រូពេទ្យ​មិន​អាច​រក​ឃើញ​មូលហេតុ​ក្រពេញ​ក្នុង​ដោះ​ដុះ​ឡើង​ច្រើន ​បាន​ភ្លាម​ៗ​ឡើយ ដូច​នេះ​មិន​អាច​ព្យាបាល​​បាន​ភ្លាម​ៗ​ដូច​គ្នា។ ប៉ុន្តែ​បើ​ដោះ​រីក​ធំ​ដោយ​សារ​តែ​មាន​ការ​កើន​ឡើង​នៃ​ជាតិ​ខ្លាញ់ យើង​​អាច​កាត់​បន្ថយ​មក​វិញ​តាម​រយៈ​ការ​សម្រក​គីឡូ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ណៃ ទូច · កែ Oct 14, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម