សម័យនេះ ខុសពីសម័យមុន ជំងឺក៏វិវត្តទៅតាមសម័យកាលដូចគ្នា ពិសេសលើសឈាមដែលធ្លាប់តែស្គាល់ជាជំងឺមនុស្សចាស់ ពេលនេះក្មេងៗពេញកម្លាំងក៏កើតដែរ។
ព្យាបាលជំងឺលើសឈាម មានច្រើនវិធីសាស្ត្រ ដូចជា ផ្លាស់ប្ដូរទម្លាប់រស់នៅ ការប្រើថ្នាំពេទ្យ កត្តាអាយុ និងស្ថានភាពអ្នកជំងឺ សុទ្ធតែសំខាន់។ ដើម្បីបញ្ចុះសម្ពាធឈាម ពេទ្យអាចឲ្យយើងប្រើថ្នាំមានប្រសិទ្ធភាពមួយចំនួនដូចជា៖
១- ថ្នាំបញ្ចុះទឹកនោមប្រភេទ Thiazide
ថ្នាំនេះជួយឲ្យសម្ពាធឈាមយើងថយចុះ តាមការបញ្ចុះជាតិទឹក និងអំបិល តាមតម្រងនោម ព្រោះថ្នាំនេះអាចជួយឲ្យយើងនោមច្រើន។
២- ពពួកថ្នាំផ្សេងទៀត
– Aldosterone antagonists ក៏ជួយបន្ថយការបឺតទុកអំបិល និងទឹក។
– ពពួកថ្នាំបញ្ចុះឈាម Beta blockers មាននាទីជួយពង្រីកសរសៃឈាម និងបន្ថយចង្វាក់បេះដូង។ Acebutolol (Sectral) និង Atenolol (Tenormin) ស្ថិតក្នុងក្រុមថ្នាំ Beta blockers ត្រូវគេប្រើញឹកញាប់ ជាងថ្នាំផ្សេងៗទៀត។ ពពួកថ្នាំ Beta blockers គួរប្រើផ្សំជាមួយថ្នាំផ្សេង ដើម្បីឲ្យមានប្រសិទ្ធភាពកាន់តែខ្ពស់។
– ពពួកថ្នាំ Angiotensin-converting enzyme (ACE) inhibitors ក៏អាចប្រើ ដើម្បីព្យាបាលជំងឺលើសឈាមបានដែរ។ ថ្នាំនេះជួយការពារ កុំឲ្យស្ទះក្នុងសរសៃឈាម ដោយពង្រីកសរសៃឈាមឲ្យធំ។ អ្នកមានជំងឺតម្រងនោមរ៉ាំរ៉ៃ គួរប្រើថ្នាំនេះ។
– Angiotensin II receptor blockers (ARBs) ឬថ្នាំ ARBs មានមុខងារដូច ACE inhibitors ដែរ។ តែបើយើងប្រើថ្នាំ ACE inhibitors មិនបាន អាចប្រើ ARBs ជំនួសបាន។
– Calcium channel blockers ជាពពួកថ្នាំ Calcium channel blockers ជួយពង្រីកសរសៃឈាម ក៏ដូចជាបន្ថយសម្ពាធក្នុងសរសៃឈាមផងដែរ។ ផលរំខានថ្នាំ អាចមានឈឺក្បាល ប្រកាំង ហើមសន្លាក់ និងទល់លាមក។ មិនត្រូវលេបថ្នាំនេះ ជាមួយទឹកទំពាំងបាយជូរទេ ព្រោះអាចចេញផលរំខាន។
– ក្រុមថ្នាំ Renin inhibitors អាចទប់ស្កាត់ការផលិតអ័រម៉ូន Renin ដែលមានមុខងារធ្វើឲ្យសម្ពាធឈាមកើនឡើង។ ប៉ុន្តែមិនគួរលេបថ្នាំនេះជាមួយថ្នាំ ACE inhibitors ឬ ARBs ទេ ព្រោះវាបង្កផលប៉ះពាល់ច្រើន។
ក្រៅពីថ្នាំខាងលើ អ្នកជំងឺអាចលេបថ្នាំផ្សេងៗបន្ថែមទៀតដូចជា៖
– ថ្នាំ Alpha blockers ដើម្បីបន្ថយការភ្ញោចរបស់សរសៃប្រសាទ
– ថ្នាំ Alpha-beta blockers ដើម្បីបន្ថយចង្វាក់បេះដូង និងបរិមាណឈាមហូរក្នុងសរសៃឈាម
– ថ្នាំ Central-acting agents ដើម្បីរារាំងកុំឲ្យប្រព័ន្ធសរសៃប្រសាទធ្វើឲ្យបេះដូងលោតញាប់
– ថ្នាំពង្រីកសរសៃឈាម (Vasodilators) ជួយកុំឲ្យសរសៃអាកទែត្បៀតពេក។
គ្នាយើងមានសម្ពាធឈាមខ្ពស់ត្រូវប្តូរទម្លាប់រស់នៅ។ ទោះជាលេបថ្នាំប្រភេទអីក៏ដោយ បើមិនដូរទម្លាប់រស់នៅទេ ជំងឺមិនងាយធូរស្រាលឡើយ។
ទម្លាប់រស់នៅមួយចំនួនគួរកែប្រែសម្រាប់គ្នាយើង ឬម៉ាក់ប៉ា អ៊ំៗមានជំងឺលើសឈាម ដូចជា៖
– ញ៉ាំអាហារមានជីវជាតិគ្រប់គ្រាន់ និងមិនសូវប្រៃ
– ហាត់ប្រាណឲ្យបានទៀងទាត់
– កំណត់បរិមាណបារី និងស្រា
– គ្រប់គ្រងគីឡូឲ្យបានល្អ។
លើសឈាម ជាជំងឺដែលអ្នកអាចគ្រប់គ្រងបាន ដោយផ្លាស់ប្តូរការរស់នៅ និងលេបថ្នាំទៀងទាត់។ ទោះជាសម្ពាធឈាមស្ថិតក្នុងកម្រិតល្អក៏ដោយ គួរទៅពេទ្យឲ្យបានញឹកញាប់ ដើម្បីតាមដានស្ថានភាពជំងឺ។
[embed-health-tool-heart-rate]