អាការៈស្ពឹកស្រពន់ដៃ ស្រពន់ជើង ឈឺដូចក្តាមកៀប យើងអាចគិតថាជារឿងធម្មតា ព្រោះវាអាចបាត់ទៅវិញ ប៉ុន្តែបើអាការៈនេះ បើកើតឡើងច្រើនដងខុសប្រក្រតី ក៏ជាសញ្ញាពាក់ព័ន្ធជំងឺមួយចំនួន ទាមទារឲ្យយើងទាំងអស់គ្នាយកចិត្តទុកដាក់ តាមដានឲ្យបានល្អ។
ផ្អែកតាមការស្រាវជ្រាវរបស់មូលនិធិគ្លីនិក Mayo មានមូលដ្ឋាននៅសហរដ្ឋអាមេរិក ឲ្យដឹងថា ស្ពឹកស្រពន់ដៃ ស្រពន់ជើង ជាធម្មតា គឺបណ្តាលមកពីការសង្កត់ ឬច្រត់លើ ឬការដាក់ជាសម្ពាធទៅលើផ្នែកណាមួយនៃសរសៃ ដៃ ឬកដៃ ដែលសរសៃទាំងនោះ ពាក់ព័ន្ធនឹងប្រព័ន្ធប្រសាទ។ យ៉ាងណាមិញ អាការៈនេះនឹងបាត់ទៅវិញ នៅពេលយើងរលាដៃ ហើយសម្ពាធបានបន្ថយវិញជារឿងធម្មតា។
ប៉ុន្តែអ្វីគួរកត់សម្គាល់វិញ នៅពេលអាការៈនេះឧស្សាហ៍កើតឡើងច្រើនដង យើងក៏គួរគប្បីមានការប្រុងប្រយ័ត្នផងដែរ។ បើផ្អែកតាម ការស្រាវជ្រាវពីប្រភពខាងលើដដែលឲ្យដឹងថា អាការៈស្ពឹកស្រពន់ដៃជើង អាចបណ្តាលមកពីមូលហេតុដូចជា៖
- រោគសញ្ញាជំងឺទឹកនោមផ្អែមដំណាក់កាលដំបូង ៣០%
- ប្រព័ន្ធប្រសាទណាមួយ មានការខូចខាតដោយសារការរបួស
- របួសដោយមានឆ្លងមេរោគ
- សារធាតុពុលក្នុងខ្លួនច្រើនលើសកម្រិត
- បញ្ហាក្រលៀន និងថ្លើម
- កង្វះជាតិវីតាមីន E B1 B6 B12 និងសារជាតិ Niacin ដែលសំខាន់សម្រាប់ចិញ្ចឹម និងរក្សាប្រព័ន្ធសរសៃប្រសាទ
- ជាតិអាល់កុលក្នុងខ្លួនច្រើនជាដើម។
អត្ថបទពាក់ព័ន្ធ៖
[embed-health-tool-heart-rate]