គ្នាយើងធ្លាប់ឮ ឬឃើញចាស់ៗ ពេលបាយដាក់ស្រាមួយពែង ធ្វើឲ្យបាយកាន់តែឆ្ងាញ់ សុខភាពកាន់តែល្អ មិនចឹង? ប៉ុន្តែ “Hello គ្រូពេទ្យ” ចង់ប្រាប់ថាខុសហើយ ព្រោះអ្វីទាំងអស់គ្រាន់ជាការគិតពីមួយជំនាន់ទៅមួយជំនាន់ប៉ុណ្ណោះ ហើយអ្នកវេជ្ជសាស្ត្ររកឃើញថា ផឹកស្រាទោះតិចតួចក្តី នៅតែអាចមានបញ្ហាបេះដូង ពិសេសជំងឺ Atrial Fibrillation។
១- អីជាជំងឺ Atrial Fibrillation?
ទម្លាប់ញ៉ាំស្រា ទោះញ៉ាំបន្តិចក្តី ថតបេះដូងឆ្វេងខាងលើ អាចនឹងរីកមាឌ នាំឲ្យមានហានិភ័យដាច់សរសៃឈាមខួរក្បាល។ ពេលថតបេះដូងឆ្វេងខាងលើរីកមាឌ បង្កបញ្ហាមួយទៀតគឺ Atrial Fibrillation កើតឡើង ពេលបេះដូងលោតញាប់ខុសប្រក្រតី។
Atrial Fibrillation ធ្វើឲ្យបរិមាណឈាមឡើងក្នុងថតបេះដូងឆ្វេងខាងលើ បណ្តាលឲ្យមានដុំកំណកឈាមកើតឡើង។ បើទុកកាន់តែយូរ នឹងធ្វើឲ្យដុំកំណកឈាមបែក បង្កឲ្យខូចសរសៃឈាមចិញ្ចឹមខួរក្បាល ធ្វើឲ្យដាច់សរសៃឈាមខួរក្បាលតែម្តង។
ចំពោះករណីដាច់សរសៃឈាមខួរក្បាល វិទ្យាស្ថានជាតិអាមេរិកជំងឺប្រព័ន្ធប្រសាទ និងដាច់សរសៃឈាមខួរក្បាល (American National Institute of Neurological Disorders and Stroke) បង្ហាញថា ១៥ % នៃអ្នកជំងឺនេះ ធ្លាប់មានបញ្ហា Atrial Fibrillation មុននឹងកើតជំងឺដាច់សរសៃឈាមខួរក្បាល។
២- ទំនាក់ទំនងរវាងស្រា និង Atrial Fibrillation
ទូទៅ Atrial Fibrillation ត្រូវចាត់ទុកថាជាជំងឺបេះដូង ហើយវាធ្វើឲ្យថតបេះដូងប្រែប្រួលបណ្តាលមកពីស្រា។ ប៉ុន្តែករណីខ្លះ Atrial Fibrillation ក៏អាចបណ្តាលមកពីបញ្ហាហ្សែនដូចគ្នា។ គ្នាយើងមានបញ្ហាហ្សែន អាចប្រឈមជំងឺ Atrial Fibrillation ទោះបីមិនផឹកស្រាក៏ដោយ។ បើយើងផឹកស្រា ស្ថានភាពជំងឺកាន់តែធ្ងន់ធ្ងរ។ មិនទាន់មានភស្តុតាងបញ្ជាក់ច្បាស់ពីផលប៉ះពាល់របស់ស្រា តែអាចនិយាយថា ផឹកស្រាជាកត្តាបង្កជំងឺនេះ។
ស្រា ១០ ក្រាម យើងផឹករាល់ថ្ងៃ អត្រាកើតជំងឺ Atrial fibrillation មានប្រមាណ ៥% ហើយស្រា ១០ ក្រាម អាចធ្វើឲ្យថតបេះដូងឆ្វេងខាងលើ រីករហូតដល់ ០,១៦ មិល្លីម៉ែត្រ។ ពេលថតបេះដូងឆ្វេងរីកកាន់តែធំ ចង្វាក់បេះដូងលោតកាន់តែទាប។
ការសិក្សានេះមិនមែនធ្វើឡើងក្នុងចេតនាលុបបំបាត់ចំណុចវិជ្ជមានរបស់ស្រាទេ ប៉ុន្តែអ្វីសំខាន់ យើងត្រូវដឹងពីស្ថានភាពសុខភាពខ្លួនឯង តើគួរផឹក ឬមិនផឹក។ គ្នាយើងមានសមាជិកគ្រួសារធ្លាប់មានជំងឺបេះដូង គួរប្រុងប្រយ័ត្នខ្ពស់ពេលផឹកស្រា។
ផឹកគ្រឿងស្រវឹង មិនថាតិច ឬច្រើន នៅតែប៉ះពាល់សុខភាព។ បើមានចម្ងល់ជុំវិញបញ្ហានេះ អាចសួរពេទ្យបាន។ ផឹកស្រាមិនល្អសម្រាប់គ្នាយើងដែលធាត់ ស្រីៗមានផ្ទៃពោះ កើតទឹកនោមផ្អែម លើសឈាម និងជំងឺបេះដូងទេ។
[embed-health-tool-heart-rate]