backup og meta

ចូលចិត្តញ៉ាំ​ ៣ មុខនេះ អាចកើត​ក្រួស​តម្រង​នោម ចុកពិបាកឥតអំពើ(វីដេអូ)

ត្រួតពិនិត្យដោយ ចាន់ វុត្ថា


អត្ថបទ​ដោយ គុយ ធារិត · កែ May 05, 2022

    ចូលចិត្តញ៉ាំ​ ៣ មុខនេះ អាចកើត​ក្រួស​តម្រង​នោម ចុកពិបាកឥតអំពើ(វីដេអូ)

    ក្រួស​តម្រង​នោម ជា​ដុំ​គ្រីស្តាល់​រឹង​មាន​ក្នុង​ទឹក​នោម។ ការ​ឈឺ​ចុក​ដោយសារ​ក្រួស​តម្រង​នោម អាច​ទ្រាំ​មិន​បាន ហើយ​អាច​ឈឺ​មួយ​ឆាវៗ។ មាន​កត្តា​មួយ​ចំនួន​នាំ​ឲ្យ​កើត​ក្រួស​តម្រង​នោម តែ​របប​អាហារ​របស់​គ្នា​យើង​ក៏​ជា​មូលហេតុ​សំខាន់​ខ្លាំង​ដែរ។ “Hello គ្រូពេទ្យ” នឹង​ប្រាប់​ពី​អាហារ ៣ ប្រភេទ​ដែល​អាច​នាំ​កើត​ក្រួស​តម្រង​នោម៖

    ១- អាហារសម្បូរជាតិសូដ្យូម (ប្រៃ)

    សូដ្យូម ជា​ចំណែក​មួយ​ក្នុង​អំបិល។ សូដ្យូម​ក្នុង​អាហារ​គ្នា​យើង​ញ៉ាំ​ អាច​ជំរុញ​ឲ្យ​កើត​ក្រួស​តម្រង​នោម ព្រោះ​វា​បង្កើន​ការ​ប្រមូល​ផ្ដុំ​ជាតិ​កាល់ស្យូម​នៅ​ក្នុង​ទឹក​នោម។ សូដ្យូម មាន​ក្នុង​អាហារ​កំប៉ុង អាហារ​រហ័ស (Fast Food) អាហារ​ខ្ចប់ ឬ​សាច់​កញ្ចប់ និង​គ្រឿង​ផ្សំ​បង្កើន​រស​ជាតិ។ លើស​ពី​នេះ កាត់​បន្ថយ​ការ​ញ៉ាំ​ជាតិ​សូដ្យូម ក៏​អាច​ជួយ​ការពារ​បេះដូង​បាន​ដែរ។

    ដើម្បី​ឲ្យ​របប​អាហារ​មាន​សូដ្យូម​ទាប អាច​ពិចារណា​ចំណុច​ខាង​ក្រោម៖

    – ពេល​ចេញ​ញ៉ាំ​អី​ខាង​ក្រៅ ចៀសវាង​អាហារ​មាន​ជាតិ​សូដ្យូម​ច្រើន​ពេក

    – កុំ​ចេះ​តែ​ឧស្សាហ៍​ញ៉ាំ​ស៊ុប​កំប៉ុង សាច់ បន្លែ​កំប៉ុង អាហារ​រហ័ស និង​អាហារ​កញ្ចប់។ គួរ​ញ៉ាំ​អាហារ​ស្រស់​ថ្មីៗ​វិញ។

    – ពេល​ទិញ​អាហារ​នៅ​ផ្សារ​ទំនើប មើល​តារាង​គ្រឿង​ផ្សំ​លើ​សម្បក។ ចៀសវាង​អាហារ​មាន​សូដ្យូម​ប៊ីកា​បូណាត ម្សៅ​សូដា​សម្រាប់​ដុតនំ ម្សៅ​ដុត​នំ សូដ្យូម​ផូស្វាត ម៉ូណូ​សូដ្យូម​គ្លុយតាម៉ាត MSG សូដ្យូម​អាល់ហ្ស៊ីណាត សូដ្យូម​នីត្រាត ឬ​នីទ្រីត។ ទាំង​នេះ ជា​សូដ្យូម​លាក់​មុខ។

    ២- អាហារបង្កើនសារធាតុអុកសាឡាតច្រើនពេក

    ជាតិ​អុកសាឡាត​ច្រើនពេក អាច​បង្ការ​មិន​ឲ្យ​រាងកាយ​យើង​ស្រូប​យក​ជាតិ​កាល់ស្យូម។ ហេតុ​នេះ កម្រិត​កាល់ស្យូម អាច​កើន​ឡើង​នៅ​ក្នុង​ទឹក​នោម ហើយ​រួម​ចំណែក​បង្ក​ក្រួស​តម្រង​នោម។ អាហារ​សម្បូរ​ជាតិ​អុកសាឡាត​ មាន៖

    – ស្ករសូកូឡា

    – ឆៃថាវក្រហមឈាមមាន់

    – ស្ពៃពួយឡេង

    – ដំឡូងជ្វា

    – គ្រាប់ធញ្ញាតិ

    – ផលិតផលធ្វើពីសណ្តែកសៀង

    – បន្លែ Rhubarb

    – តែ​ខ្មៅ​ចាស់។ បើ​ចូលចិត្ត​តែ អាច​ផឹក​តែ​ធ្វើ​ពី​រុក្ខជាតិ ដូចជា តែ​ក្រូចឆ្មារ តែ​ជី​រអង្កាម។

    ៣- អាហារមានប្រូតេអ៊ីនបានពីសត្វ

    ការ​ញ៉ាំ​ប្រូតេអ៊ីន​មាន​ប្រភព​ពី​សត្វ​ច្រើន​ពេក អាច​បង្កើន​កម្រិត​អាស៊ីដ​អ៊ុយរិច ហើយ​កាត់​បន្ថយ​កម្រិត​ស៊ីត្រាត។ ស៊ីត្រាត អាច​បង្ការ​ក្រួស​មិន​ឲ្យ​កើត​មាន។ អ៊ីចឹង កម្រិត​អាស៊ីដ​អ៊ុយរិច​ខ្ពស់ និង​កម្រិត​ស៊ីត្រាត​ទាប អាច​បង្កើន​ឱកាស​កើត​ក្រួស​តម្រង​នោម។

    ប្រូតេអ៊ីន​របស់​សត្វ ដូចជា សាច់​ជ្រូក សត្វ​ស្លាប សាច់​គោ មាន់ ស៊ុត ត្រី ពពួក​ខ្ចៅខ្យង សត្វ​មាន​ស្នូក ទឹក​ដោះ​គោ និង​ផលិត​ផល​ធ្វើ​ពី​ទឹកដោះ គួរ​តែ​ដាក់​កម្រិត។

    អ៊ីចឹង​ ឧស្សាហ៍​ឆែក​មើល​ម្ហូបញ៉ាំ​រាល់​ថ្ងៃ ថា​តើ​ក្រៅ​ពី​ត្រូវ​មាត់ ឆ្ងាញ់​ហើយ​នោះ  អាច​បង្ក​ជំងឺផ្សេងៗ​អត់។ ស្រលាញ់​សុខភាព កុំ​ចេះ​តែ​ញ៉ាំ​ផ្ដេសផ្ដាស។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    ចាន់ វុត្ថា


    អត្ថបទ​ដោយ គុយ ធារិត · កែ May 05, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម