backup og meta

វីតាមីន D ល្អ​ចំពោះ​ខុសភាព ចុះបើច្រើនពេកបង្កផលប៉ះពាល់អ្វីខ្លះ?

ត្រួតពិនិត្យដោយ គឹម កាណែល


អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Aug 28, 2020

    វីតាមីន D ល្អ​ចំពោះ​ខុសភាព ចុះបើច្រើនពេកបង្កផលប៉ះពាល់អ្វីខ្លះ?

    វីតាមីន D មាន​សារៈសំខាន់​សម្រាប់​សុខភាព​របស់​យើង។ វីតាមីន D ជួយ​ទ្រទ្រង់​ដល់​ដំណើរការ​ក្នុង​រាងកាយ​ដូចជា​ការ​ស្រួប​យក​កាល់ស្យូម សុខភាព​ឆ្អឹង ការ​លូតលាស់​របស់​កោសិកា មុខងារ​ប្រព័ន្ធ​ភាព​ស៊ាំ និង​មុខងារ​សាច់ដុំ។ សម្រាប់​គ្នាយើង​ដែល​ខ្វះ​វីតាមីន D តែង​ប្រើ​ប្រាស់​អាហារ​បំប៉ន​ដើម្បី​បង្គ្រប់​វីតាមីន D ប៉ុន្តែ​​ការ​ញ៉ាំ​វីតាមីន D ច្រើន​ក៏​អាច​បង្ក​ផល​ប៉ះពាល់​ដល់​សុខភាព​ដែរ។

    ១. លើស​ជាតិ​កាល់ស្យូម​ក្នុង​ឈាម (Hypercalcemia)

    ផល​ប៉ះពាល់​ពី​ការ​ញ៉ាំ​វីតាមីន D ច្រើន​គឺ​ការ​លើស​ជាតិ​កាល់ស្យូម​ក្នុង​ឈាម។ នៅ​ពេល​រាងកាយ​ទទួល​បាន​វីតាមីន D ច្រើន​អាច​បង្ក​ឲ្យ​ឆ្អឹង​បញ្ចេញ​កាល់ស្យូម​ទៅ​ក្នុង​ឈាម ហើយ​កាល់ស្យូម​ច្រើន​នៅ​ក្នុង​ឈាម​អាច​បង្ក​ផលវិបាក និង​រោគសញ្ញា​មួយ​ចំនួន។ រោគសញ្ញា​ធ្ងន់ធ្ងរ​រួម​មាន​បាត់បង់​ចំណង់​អាហារ រាករូស ទល់លាមក ច្របូកច្របល់ លើសសម្ពាធឈាម ចង្អោរ ក្អួត ឈឺចាប់​សន្លាក់ និង​សាច់ដុំ។

    ២. ខូច​តម្រងនោម

    ការ​មាន​កាល់ស្យូម​ច្រើន​ក្នុង​ឈាម​អាច​បង្ក​ឲ្យ​ក្រួស​នៅ​ជាលិកា​ទន់ៗ​ ដែល​ក្រួស​ទាំង​នេះ​បង្ក​ឲ្យ​មាន​ការ​ខូចខាត​ជាលិកា និង​ឈាន​ដល់​ការ​ខូចខាត​សរីរាង្គ។ តម្រងនោម​គឺ​ងាយ​នឹង​មាន​កាល់ស្យូម​ស្តុក​ណាស់​ ព្រោះ​តម្រងនោម​មាន​តួនាទី​ចម្រោះ។ នៅ​ពេល​កាល់ស្យូម​ជាប់​នឹង​ជាលិកា​តម្រងនោម​ច្រើន នោះ nephrocalcinosis ​អាច​នឹង​កើត​ឡើង​ ហើយ​ក្នុង​ករណី​ធ្ងន់ធ្ងរ​អាច​បង្ក​ឲ្យ​មាន​ការ​ខូចខាត​ជា​អចិន្ត្រៃយ៍​លើ​តម្រងនោម និង​អាច​ឈាន​ទៅ​ខ្សោយ​តម្រងនោម។ រោគសញ្ញា​នៃ​ nephrocalcinosis ​មាន​ដូចជា​ចង្អោរ ក្អួត គ្រុនក្ដៅ គ្រុន​រងា ឈឺចាប់​ខ្លាំង​នៅ​ពោះ ចំហៀង​ខ្នង ឬ​នៅ​ក្រលៀន។

    ៣. គាំង​បេះដូង

    បញ្ហា​លើស​កាល់ស្យូម​ក្នុង​ឈាម​ក៏​អាច​បន្ថយ ឬ​ផ្លាស់ប្ដូរ​សមត្ថភាព​របស់​មុខងារ​កោសិកា​បេះដូង​ដែរ។ ភាគច្រើន​អ្នក​មាន​បញ្ហា​លើស​កាល់ស្យូម​ក្នុង​ឈាម​ធ្ងន់ធ្ងរ​តែង​មាន​បញ្ហា​ចង្វាក់​បេះដូង​មិន​ប្រក្រតី។ ម៉្យាងទៀត អ្នក​ជំងឺ​នេះ​ក៏​អាច​មាន​កាល់ស្យូម​​កក​ស្ទះ​នៅ​សរសៃ​អាកទែរ ឬ​ប្រឹស​បេះដូង​ដែរ។ រោគសញ្ញា​នៃ​ផលវិបាក​លើ​បេះដូង​បង្ក​ដោយ​ការ​លើស​វីតាមីន D រួមមាន​ចង្វាក់​បេះដូង​មិន​ប្រក្រតី ឈឺទ្រូង អស់កម្លាំង​ដោយ​គ្មាន​មូលហេតុ លើសសម្ពាធឈាម និង​វិលមុខ។

    ៤. ឈឺចាប់​ក្នុង​ឆ្អឹង

    នៅ​ពេល​មាន​កាល់ស្យូម​ក្នុង​ឈាម​ច្រើន រាងកាយ​នឹង​មិន​មាន​អ័រម៉ូន​គ្រប់គ្រាន់​ក្នុង​ការ​ភ្ជាប់​ជាតិ​រ៉ែ​ទៅ​នឹង​ឆ្អឹង​ឲ្យ​មាន​ប្រសិទ្ធភាព។ រោគសញ្ញា​ដែល​កើត​មាន​លើ​ឆ្អឹង​ដោយសារ​លើស​វីតាមីន D មាន​ឈឺចាប់​ក្នុង​ឆ្អឹង ឈរ​មិន​នឹង ងាយ​នឹង​ដួល ឆ្អឹង​ងាយ​បាក់ ឈឺខ្នង​ខ្លាំង និង​ឈឺ​សន្លាក់។

    ៥. រលាក​លំពែង

    ការ​លើស​កាល់ស្យូម​ក្នុង​ឈាម​បង្ក​ឲ្យ​មាន​ការ​រលាក​លំពែង​ដែរ។ រោគសញ្ញា​នៃ​ជំងឺ​រលាកលំពែង​មាន​ឈឺចាប់​ពោះ​ផ្នែក​ខាង​លើ​ និង​រាល​ទៅ​ខ្នង ចង្អោរ ក្អួត ជីពចរ​ដើរ​លឿន ស្រក​ទម្ងន់ និង​គ្រុនក្ដៅ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    គឹម កាណែល


    អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Aug 28, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម