backup og meta

ទប់នោម មានគ្រោះថ្នាក់​ដល់​សុខភាពម៉េច​ខ្លះ?

ត្រួតពិនិត្យដោយ វេជ្ជបណ្ឌិត ចាន់ ស៊ីណេត


អត្ថបទ​ដោយ ទូច សុខា · កែ Jul 14, 2021

    ទប់នោម មានគ្រោះថ្នាក់​ដល់​សុខភាពម៉េច​ខ្លះ?

    គ្នា​យើង​ធ្លាប់​ទប់​នោម​រយៈពេល​យូរ​ដោយ​ហេតុ​ផល​ណាមួយ ហើយ​មាន​អារម្មណ៍​ថា​ចង់​ផ្ទុះ​ប្លោក​នោម​ដែរ​ទេ? ការ​មិន​អើពើ​ទៅ​នឹង​ការ​ផ្ដល់​ដំណឹង​ថា​ត្រូវ​ទៅ​បន្ទប់​ទឹក​ពី​សំណាក់​រាង​កាយ និង​ខំ​ព្យាយាម​ទប់​នោម​រយៈ​ពេល​យូរ អាច​ធ្វើ​ឲ្យ​ប្លោក​នោម​ខូច និង​មាន​បញ្ហា​សុខភាព​ផ្សេង​ទៀត​។

    ប្លោក​នោម​អ្នក​មាន​សុខភាព​ល្អ​ធម្មតា​អាច​ផ្ទុក​ទឹក​នោម​បាន​ចន្លោះ​ពី​៤០០មិល្លីលីត្រ ទៅ​៥០០​មិល្លីលីត្រ​ មុន​នឹង​ពេញ​ត្រូវ​ទៅ​បន្ទប់​ទឹក​។ ដូច​នេះ​ហើយ​ជា​ការ​សំខាន់​ណាស់ ដែល​យើង​ត្រូវ​ទៅ​នោម​នៅ​ពេល​មាន​សញ្ញា​ថា​ឈឺ​នោម​។

    អ្នក​ជំនាញ​​ផ្នែក​ផ្នែក​ប្រព័ន្ធ​ផ្លូវ​ទឹក​នោម​បាន​ណែ​នាំ​ថា​ មនុស្ស​យើង​ត្រូវ​ទៅ​នោម​ចេញ​ម្ដង​ក្នុង​រវាង​បី​ម៉ោង​ម្ដង​ ទោះ​បី​ជា​ឈឺ​នោម ឬ​​មិន​ឈឺ​នោម​ក៏​ដោយ។ ការ​ធ្វើ​ដូច​នេះ ដើម្បី​កុំ​ឲ្យ​យើង​ផ្ទុក​ទឹក​នោម​នៅ​ក្នុង​ខ្លួន​រយៈពេល​យូរ​ពេក​​។ ការ​ទប់​នោម​ទុក​រយៈ​ពេល​យូរ អាច​ធ្វើ​ឲ្យ​យើង​មាន​បញ្ហា​សុខភាព​ផ្សេងៗ​ ដូច​ជា​ឆ្លង​រោគ​ផ្លូវទឹក​នោម​ជា​ដើម​។​​​​

    ​​​យ៉ាងណា មិន​មែ​ន​គ្រប់​គ្រប់​គ្នា​សុទ្ធ​តែ​​ត្រូវ​ទៅ​នោម​បី​ម៉ោង​ម្ដង​នោះ​ទេ អាច​ថា​មាន​អ្នក​ខ្លះ​ត្រូវ​ទៅ​ញឹក​ជាង​នេះ ដោយសារ​តែ​ការ​ផឹក​ភេសជ្ជៈ​ផ្សេងៗ ដូច​ជា​កាហ្វេអ៊ីន ជា​ដើម ដែល​អាច​តម្រូវ​ឲ្យ​ទៅ​នោម​ញឹក​ញាប់​​។

    ទបប់នោមប៉ះពាល់សុខភាព

    ១. ហានិភ័យ​នៃ​ការ​ទប់​នោម​យូរ​

    ក្នុង​ករណី​ជា​ច្រើន​ ការ​ទប់​នោម​ក្នុង​រយៈ​ពេល​ខ្លី​​ដើម្បី​ដល់​កន្លែង​មាន​បន្ទប់​ទឹក ឬ​កន្លែង​សមគួរ មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខ​ភាព​នោះ​ទេ​។ ប៉ុន្តែ​ បើ​ការ​ទប់​នោម​ញឹក​ញយ​ពេក​ក៏​អាច​បង្ក​ឲ្យ​មាន​ជា​ហានិភ័យ​ឆ្លង​រោគ​ផ្លូវទឹក​នោម​ដែរ​។ ការណ៍​នេះ​ក៏​ព្រោះ​តែ​ទឹក​នោម​នៅ​ក្នុង​ប្លោក​នោម​យូរ​ពេក អាច​ធ្វើ​ឲ្យ​បាក់តេរី​កើន​ឡើង​ច្រើន​។

    ដូចគ្នា​ដែរ បើ​យើង​ទប់​នោម​យូរ មិន​ព្រម​ទៅ​នោម ក៏​អាច​បង្ក​ឲ្យ​មាន​បញ្ហា​មេតាប៉ូលិស​ខុសប្រក្រតី និង​បញ្ហា​អ៊ីឡិចត្រូលីត។ ការ​កើត​មាន​បញ្ហា​ទាំង​នេះ​អាច​ធ្វើ​ឲ្យ​​យើង​ខ្សោយ​តម្រង​នោម​បាន​ដែរ​។ ក្រៅ​ពី​នេះ​ក៏​អាច​ធ្វើ​ឲ្យ​សាច់​ដុំ​ប្លោក​នោម​ចុះ​ខ្សោយ នាំ​ឲ្យ​មាន​បញ្ហា​លេច​នោម ឬ​ប្លោក​នោម​ជួប​បញ្ហា​បញ្ចេញ​ទឹក​នោម​មិន​អស់​ជា​ដើម​។​​​​​​​

    ដូច​នេះ​ហើយ ការ​ញ៉ាំទឹក​ច្រើន និង​ទៅ​នោម​ឲ្យ​បាន​ទៀង​ទាត់ ជា​វិធី​ល្អ​បំផុត​មួយ​ក្នុង​ការ​ចៀស​ផុត​ពី​ការ​កើន​ឡើង​នៃ​បាក់តេរី ​ដែល​នាំឲ្យ​មាន​ការ​ឆ្លង​រោគ​។

    ២. អ៊ីចឹង​ពេល​ណា​គួរ​ទៅ​បន្ទប់ទឹក​?​

    បើ​សិន​ជា​យើង​ជា​មនុស្ស​ម្នាក់​ដែល​មិន​សូវ​មាន​អារម្មណ៍​ឈឺ​នោម​ញឹក​ញាប់​ទេ ក៏​គួរ​តែ​កំណត់​ពេល​វេលា​ទៅ​នោម​ឲ្យ​បាន​ច្បាស់​លាស់​ដែរ​។ ដូច​គ្នា នៅ​ពេល​ដែល​ប្លោក​នោម​ឲ្យ​សញ្ញា​ថា​ពេញ និង​ត្រូវ​ទៅ​បន្ទប់​ទឹក យើង​កុំ​នៅ​​ទប់​យូរ​ពេក គួរ​ប្រញាប់​ទៅ​បញ្ចេញ​ទឹក​នោម​ចោល​ដែរ។ ការ​មាន​ទម្លាប់​ដូច​នេះ នឹង​ធ្វើ​ឲ្យ​ទំនាក់​ទំនង​រវាង​ខួរ​ក្បាល និង​ប្លោក​នោម​របស់​យើង​​នៅ​មាន​សភាព​ល្អ​ជា​ប្រចាំ​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជបណ្ឌិត ចាន់ ស៊ីណេត


    អត្ថបទ​ដោយ ទូច សុខា · កែ Jul 14, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម