backup og meta

កាត់ថង់ទឹកប្រមាត់ចេញ បន្សល់​ផលវិបាក​មួយ​ចំនួន

កាត់ថង់ទឹកប្រមាត់ចេញ បន្សល់​ផលវិបាក​មួយ​ចំនួន

ថង់ទឹកម្រមាត់ ជាសរីរាង្គ​តូចមួយ ស្ថិត​នៅ​ខាង​ស្តាំ​ក្រោមថ្លើម នៃ​ផ្ទៃពោះ​របស់យើង ដោយ​វាមាន​មុខងារ​រក្សា និង​បញ្ចេញ​ទឹកប្រមាត់ ដែល​ជាសារធាតុ​មួយផលិត​ដោយ​ថ្លើម ដើម្បី​ជួយ​រំលាយ​ខ្លាញ់។

ចំណែក​ជំងឺ​ថង់ទឹកប្រមាត់ កើតឡើង​ដោយសារ​មាន​កូលេស្ដេរ៉ូល សារធាតុ Bilirubin ច្រើន និង Liver Pigment នៅក្នុង​ទឹកប្រមាត់។ វាបណ្ដាល​ឲ្យ​មាន​ក្រួសក្នុង​ប្រមាត់ រលាក​ស្រួចស្រាវ ឬរ៉ាំរ៉ៃ ដោយសារ​ក្រួស​ក្នុង​ប្រមាត់។ ក្នុង​ករណី​រោគសញ្ញា​ធ្ងន់ធ្ងរ ប៉ះពាល់​ដល់​សុខភាព វេជ្ជបណ្ឌិត​អាច​ផ្ដល់​យោបល់​ឲ្យ​កាត់​ថង់ទឹកប្រមាត់។

ត្បិត​ការ​កាត់ថង់ប្រមាត់​នេះ ជួយ​ឲ្យ​សុខភាព​បាន​ល្អប្រសើរ​វិញមែន តែ​វាក៏​បន្សល់​ផលវិបាក​មួយ​ចំនួន​ផងដែរ។ ផលវិបាក​ទាំងនោះ មាន​ដូចជា៖

១. ពិបាក​រំលាយ​ជាតិ​ខ្លាញ់

ក្រោយ​ការវះកាត់​ថង់ទឹកប្រមាត់ រាងកាយ​របស់​យើង​ត្រូវការ​កែប្រែ​វិធីសាស្ត្រ សម្រាប់​ការរំលាយ​ជាតិខ្លាញ់។ ចំណែក​ថ្នាំ​ដែល​យើង​លេប អំឡុងពេល​វះកាត់ ក៏បណ្ដាល​ឲ្យ​ពិបាក​រំលាយ​អាហារ​ផងដែរ។ ស្ថានភាព​នេះមិន​បន្ដរហូត​នោះទេ តែ​អ្នកជំងឺ​ខ្លះ អាច​ជួប​ផលវិបាក​រយៈពេលវែង ដោយសារ​ការ​លេច​ទឹកប្រមាត់ទៅក្នុង​សរីរាង្គ ឬ​ក្រួស​ក្នុង​ប្រមាត់ ដែល​នៅ​ខាងក្រោយ​បំពង់ទឹក​ប្រមាត់។

២. រាក និង​ហើមពោះ

បញ្ហា​មិនរំលាយ​អាហារ អាច​បណ្ដាល​ឲ្យ​រាក និង​ហើមពោះ ហើយ​ជាញឹកញាប់ បណ្ដាល​មកពី​បរិមាណ​ជាតិ​ខ្លាញ់​ច្រើនពេក និង​កាកសរសៃ​តិចពេកនៅ​ក្នុង​អាហារ។ រីឯការលេច​ចេញ​ទឹក​ថង់ប្រមាត់ ក៏បណ្ដាល​ឲ្យ​បរិមាណ​ទឹកថង់ប្រមាត់​មិនគ្រប់គ្រាន់ ចូលទៅ​ក្នុង​ពោះវៀន ដើម្បី​រំលាយ​ជាតិ​ខ្លាញ់ និង​បណ្ដាល​ឲ្យ​រាក។

អត្ថបទពាក់ព័ន្ធ៖ មែនអត់ កាត់​ថង់​ទឹក​ប្រមាត់​ចេញ ងាយពុល​ចំណី​អាហារ?

៣. ជំងឺខាន់លឿង និងគ្រុនក្តៅ

ក្រោយ​កាត់ថង់ទឹក​ប្រមាត់ នៅតែមាន​ក្រួស​ក្នុង​បំពង់ថង់​ទឹកប្រមាត់ ហើយ​វាអាច​បណ្ដាល​ឲ្យ​ឈឺចាប់​ធ្ងន់ធ្ងរ ឬ​ខាន់លឿន ដែល​ធ្វើឲ្យ​ស្បែក​ពណ៌លឿង។ ចំណែក​ការរាំងស្ទះ​ក្រួស អាចបណ្ដាល​ឲ្យ​ឆ្លងមេរោគផងដែរ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។Hello Health Group មិន​ចេញវេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូនទេ៕

[embed-health-tool-bmr]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.healthline.com/health/gallbladder-removal-side-effects

កំណែ​ប្រែបច្ចុប្បន្ន

06/11/2019

អត្ថបទ​ដោយ គីង ច័ន្ទវាសនា​

ត្រួតពិនិត្យដោយ ដេត ធន្នី

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ឡើងមុនលើថ្ងាស និងថ្ពាល់ អាចជាសញ្ញាខ្សោយពោះវៀន

ដឹងអត់? រាកធម្មតា និងរាកមួលខុសគ្នាយ៉ាងម៉េចខ្លះ? បង្ការបែបណា?


ត្រួតពិនិត្យដោយ

ដេត ធន្នី


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Nov 06, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម